• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំនៃគណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្ដាត់ជំងឺរាតត្បាតកូវីដ ១៩

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh (រូបថត៖ ttxvn)


នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធាន គណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្ដាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ ដើម្បីធ្វើការបូកសរុបការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ ព្រមទាំងចាត់វិធានការណ៍ ភារកិច្ចសំខាន់ៗនានាក្នុងរយៈពេលខាងមុខ។

យោងតាមរបាយការណ៍របស់គណៈកម្មការដឹកនាំបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីក្នុងសហគមន៍ក្នុងសប្តាហ៍កន្លងទៅបានថយចុះបើប្រៀបធៀបទៅនឹងសប្តាហ៍មុនៗនៅតាមខេត្ត ក្រុងនានា ដែលមានករណីឆ្លងជំងឺច្រើនដូចជា Da Nang  Binh Duong  និង Long An ។ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាមធ្យមនៅទូទាំងប្រទេសថយចុះ ៣០% ក្នុងនោះទីក្រុងហូជីមិញ (៣០%) Dong Nai (៥០%) ។ ក្នុងចំណោមខេត្តក្រុងទាំង ២៣ ដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនោះ មានខេត្ត ក្រុងចំនួន ៨ កំពុងគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ ហើយមានខេត្ត ក្រុងចំនួន ១២ ទៀតកំពុងខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងជំងឺរាតត្បាត។នាបច្ចុប្បន្ន មានវ៉ាក់សាំងជាង ២៧ លានដូសត្រូវបានចាក់ជូនប្រជាជន។

តាមរយៈការពិភាក្សាជាមួយមូលដ្ឋាននានា លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យសិក្សាយ៉ាងច្បាស់លាស់នូវរាល់អនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី គណៈកម្មការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ហើយត្រូវប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង ជំងឺរាតត្បាតឲ្យបានឆាប់ៗ ក៏ដូចជាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅពីរទន្ទឹមគ្នាគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top