ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកនៅកិច្ចប្រជុំទូ ទៅនៃមហសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ (រូបថតៈ chinhphu.vn)
នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៃទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៣។
ក្នុងសន្ទរកថានេះ តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះមហាសន្និបាតដែលបានចំណាយ រយៈពេល១នាទីធ្វើការស្មឹងស្មាធិ៍ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធសពប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ដែលទើបនឹងទទួលមរណភាព។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា ពីប្រទេសក្រីក្រមួយដែលប្រជាជនខ្វះស្បៀងអាហារនោះ វៀតណាមបានខិតខំប្រឹងប្រែង ទទួលបានកំណើន GDP ជាង៦% ជាកម្រិតខ្ពស់នារយៈពេល២០ឆ្នាំកន្លងទៅ។ ពោលគឺ វៀត ណាមបានក្លាយទៅជាប្រទេសនាំចេញស្បៀងអាហារជួរមុខពិភពលោក ហើយពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ននេះ បានក្លាយទៅជាប្រទេសមានចំណូលមធ្យម។ វៀត ណាមបានចូលរួមជាប្រទេសហត្ថលេខី និងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន១៦ ទៀត ក៏ដូចជាបើកចេញទំនាក់ទំនងពាណិជ្ជកម្មសេរី ជាមួយប្រទេសនិងដែគូរចំនួន៦០លើទូទាំងពិភពលោក។ វៀតណាម ក៏បានរៀបចំប្រកបដោយជោគជ័យ នៃឆ្នាំ APEC ២០១៧; មហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២និងវេទិកាសេដ្ឋកិច្ចពិភពលោក អំពីអាស៊ានឆ្នាំ២០១៨ ផងដែរ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាល លើកកម្ពស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ គោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរ ជាតិ ក្នុងការដោះស្រាយជម្លោះអន្តរជាតិ ដោយសន្តិវិធី ក្នុងនោះ មានបញ្ហាសមុទ្រខាងកើត ឈរលើមូលដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមទាំងបានធានាសន្តិសុខ សុវត្ថភាពនិងសេរីភាពនាវាចរណ៍និងអាកាសចរណ៍។
លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានលើកឡើង នូវឱកាសថ្មី ដើម្បីការអភិវឌ្ឍសេដ្ឋ កិច្ចរបស់ប្រទេសនានាលើទូទាំងពិភពលោក ក្នុងបរិបទដែលមានភាពជឿន លឿនអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម៤.០។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញផ្តល់ប្រសាសន៍ថា៖ “គ្មានប្រទេសណាមួយឡើយ សម្បីតែប្រទេសនោះជាប្រទេសមហាអំណាចក៏ដោយ ក៏គ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកបច្ចុប្បន្នឡើយ។ ប្រការនេះតម្រូវឲ្យមានការខិត ខំប្រឹងប្រែង ការរួមដៃរបស់ប្រទេសទាំងអស់លើភពផែនដី។ ខ្ញុំស្នើឲ្យប្រទេសនីមួយៗ ឲ្យមានការទទួលខុសត្រូវបន្ថែមចំពោះបញ្ហាសកល ហើយបុគ្គលនីមួយៗត្រូវខ្ជាប់ខ្ជួននូវតួនាទីជាពលរដ្ឋសកលលោកទៀតផង។ ក្នុងបរិបទនេះ តួនាទីរបស់អង្គការសហប្រជាជាតិកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ក្នុងការបង្រួបបង្រួមដើម្បីដោះស្រាយប្រកបដោយជោគជ័យរាល់បញ្ហាសាកល្បងរបស់សកលលោក។ ពោលគឺ ប្រទេសទាំងអស់ ត្រូវលើកកម្ពស់ តួនាទីរបស់អង្គការសហប្រជាជាតិ និងសាមគ្គីគ្នា ខិតខំប្រឹងប្រែង ដើម្បី “ពិភពលោកមួយ សន្តិភាព យុត្តិធម៌និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម