• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖វៀតណាមបង្កលក្ខណៈងាយស្រួលសម្រប់សហគ្រាសនិងវិនិយោគិនក្រិក

នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួល ជួបជាមួយឯកអគ្គរដ្ឋទូតក្រិកប្រចាំនៅវៀតណាមលោក Ioannis E.Raptakis។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយឯកអគ្គរដ្ឋទូតក្រិកប្រចាំ
នៅវៀតណាមលោក  Ioannis E. Raptakis

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតក្រិក លោក Raptakis បានអះអាងថា ក្រិកជានិច្ចកាលបង្កើនទំនាក់ទំនងជាមួយ​វៀតណាម ព្រមទាំងចាត់ទុកថា ទំហំពាណិជ្ជកម្មចំនួន៣៣០លាន ដុល្លាអាមេរិកនាបច្ចុប្បន្នគឺមិនសក្តិសម​ជាមួយសក្កានុភាពនៃប្រទេសទាំងពីរឡើយ។ លោក ឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យស្ថាប័នមានសមត្ថកិច្ច​នៃប្រទេសទាំងពីរលើកកម្ពស់តម្លៃប្រាក់ពាណិជ្ជកម្ម។ លើសពីនេះទៅទៀត ប្រទេសទាំងពីរនឹងឈានដល់​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការវាយពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណង ចង់ឲ្យក្រិកគាំទ្រវៀតណាម ជម្រុញទំនាក់ទំនងជាមួយ EU គាំទ្រវៀតណាមឲ្យឆាប់បានចុះហត្ថលេខាជាផ្លូវការនិងអនុវត្តជាក់ស្តែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​វៀត​ណាម-EU (EVFTA) តាមនោះ បើកទូលាយបរិយាកាសសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមបង្កលក្ខណៈងាយស្រួលជានិច្ចសម្រាប់សហគ្រាសនិងវិនិយោគិនក្រិកមកវៀតណាមធ្វើអាជីវកម្ម។ នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើរឲ្យភាគី​ទាំងពីរ ជម្រុញឲ្យសម្រេចយ៉ាងឆាប់ៗកិច្ចចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជៀសវាងការវាយពន្ធពីរដងនិងកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវសមុទ្រ ឈរលើមូលដ្ឋានយល់ដឹងគ្នា ជាពិសេស ស្វែងរកដំណោះស្រាយសមស្របដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top