• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាសិទ្ធិមនុស្សក្នុងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការលុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ

បក្សនិងរដ្ឋវៀតណាមតែងតែកំណត់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពថាជាគោលនយោបាយយ៉ាងខ្ជាប់ ខ្ជួនក្នុងដំណើរការអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នេះគឺជាទិសដៅសង្គមនិយមដ៏សំខាន់របស់សង្គម វៀតណាម ក្រោមការដឹកនាំរបស់បក្ស ក្នុងគោលបំណងធានាសិទ្ធិមនុស្សជាពិសេសសិទ្ធិទទួលបានសន្តិសុខសង្គមរបស់ប្រជាជន ដូចបានចែងក្នុងមាត្រា ៣៤ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ឆ្នាំ ២០១៣។
 

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហាណូយ លោកស្រី Nguyen Lan Huong ប្រគល់ផ្ទះមហាសាមគ្គីភាពជូនលោកស្រី Du Thi Phuc គ្រួសារដែលមានស្ថានភាពលំបាកនៅឃុំ Hoa Phu ស្រុក Ung Hoa  (រូបថត៖ Nguyen Phuong/ hanoimoi.com.vn)


នៅដំណាក់កាលឆ្នាំ ២០១៦-២០២០ កិច្ចការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់វៀតណាម ទទួលបានសមិទ្ធផលលេចធ្លោជាច្រើន ជាក់ស្តែងគឺ អត្រានៃគ្រួសារក្រីក្របានថយចុះពី ៩,៨៨% ក្នុងឆ្នាំ ២០១៥ មកនៅត្រឹម ២,៧៥% នៅឆ្នាំ ២០២០។ រដ្ឋាភិបាលបានចេញផ្សាយប្រកបដោយសមកាលកម្មនូវកម្មវិធី យន្តការ គោលនយោបាយ ច្បាប់ ដើម្បីជួយដល់ជនក្រីក្រក្នុងគ្រប់ទិដ្ឋភាព។ ទន្ទឹមជាមួយគ្នានោះ តែងតែផ្តល់អាទិភាពចំពោះប្រជាជនងាយរងគ្រោះ ប្រជាជននៅតំបន់ព្រៃភ្នំ ជាពិសេសតំបន់ជួបការលំបាកពិសេស។ ប្រភពកម្លាំងពលំសរុបដែលគៀរគរសម្រាប់អនុវត្តន៍កម្មវិធីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់វៀតណាមក្នុងដំណាក់កាលនេះ គឺប្រហែល ១២០ ពាន់លានដុង។ វៀតណាមបានប្រកាសស្ដង់ដារនៃភាពក្រីក្រថ្នាក់ជាតិចំនួន ៨ ដង តាមគំរូប៉្លុមកាត់បន្ថយភាពក្រីក្រ បំពេញតម្រូវការរបស់ប្រជាជនក្រីក្រពីទាបទៅខ្ពស់ សមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសតាមរយៈដំណាក់កាលនីមួយៗ។ បច្ចុប្បន្នវៀត ណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៣០ ដំបូងគេនៅលើពិភពលោកនិងជាប្រទេសដំបូងគេនៅតំបន់អាស៊ីដែលបានអនុវត្តការវាយតម្លៃស្ដង់ដារនៃភាពក្រីក្រតាមពហុទិដ្ឋភាពរដោយធានានូវកម្រិតជីវភាពអប្បបរមាសម្រាប់ជនក្រីក្រស្របតាមគោលដៅអភិវឌ្ឍន៍យូរអង្វែង។

ដើម្បីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅកាត់បន្ថយភាពក្រីក្រ ប្រកបដោយនិរន្តរភាពនិងការធានាសិទ្ធិសន្តិសុខសង្គមរបស់ជនក្រីក្រ វៀតណាមបានចេញផ្សាយនូវខ្សែបន្ទាត់ភាពក្រីក្រពហុវិមាត្រសម្រាប់ដំណាក់កាល ២០២១-២០២៥ ដោយមានលក្ខណៈវិនិច្ឆ័យកំណត់គ្រួសារក្រីក្រលើប្រាក់ចំណូលនិងកង្វះលទ្ធភាពទទួលបានសេវាសង្គមមូលដ្ឋាន ដែលត្រូវបានកើនឡើងបើប្រៀបធៀបទៅនឹងអំឡុងឆ្នាំ ២០១៦-២០២០។  ប្រការនេះ មានគោលបំណងធានាឱ្យបានពេញលេញនូវសិទ្ធិសន្តិសុខសង្គមរបស់ជនក្រីក្រ ធ្វើឱ្យប្រសើរឡើងកម្រិតទាក់ទង់ផ្ទាល់របស់ប្រជាជនក្រីក្រក្នុងការទទួលបានសេវាសង្គមមូលដ្ឋាន ដូចជា ទទួលបានព័ត៌មានការងារ ការថែទាំសុខភាព ការអប់រំ លំនៅដ្ឋាន ទឹកស្អាតនិងអនាម័យ។ វៀតណាមក៏បានកំណត់ខ្សែបន្ទាត់ភាពក្រីក្រពហុវិមាត្រសម្រាប់ដំណាក់កាល ២០២១-២០២៥ ដោយមានលក្ខណៈ វិនិច្ឆ័យថា ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងមួយខែនៅតំបន់ជនបទ គឺ ១.៥០០.០០០ ដុង និងនៅតំបន់ទីក្រុងគឺ ២.០០០.០០០ ដុង។ បច្ចុប្បន្ននេះ រដ្ឋាភិបាលដឹកនាំខេត្ត ក្រុងដើម្បីពិនិត្យនិងចាត់ថ្នាក់គ្រួសារក្រីក្រជាមូលដ្ឋានសម្រាប់បង្កើតនិងអនុវត្តន៍រាល់គោលនយោបាយកម្មវិធីនិងដំណោះស្រាយកាត់បន្ថយភាពក្រីក្រ។ រដ្ឋសភានិងរដ្ឋាភិបាលក៏បានបែងចែកប្រភពធនធានដើម្បីអនុវត្តន៍ប្រព័ន្ធកាត់បន្ថយភាពក្រីក្រជាប្រចាំ ដើម្បីទ្រទ្រង់គ្រប់ទិដ្ឋភាពនៃជីវភាពសេដ្ឋកិច្ចនិងជីវភាពសង្គមសម្រាប់គ្រួសារក្រីក្រ ដូចជាគោលនយោបាយឥណទានអនុគ្រោះ គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ 

ទន្ទឹមជាមួយនឹងប្រព័ន្ធកាត់បន្ថយភាពក្រីក្រជាប្រចាំ នៅឆ្នាំ ២០២១ រដ្ឋសភាបានចេញផ្សាយសេចក្តីសម្រេច លេខ ២៤/២០២១/QH១៥ ចុះថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២១ ដោយអនុម័តគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិសម្រាប់កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល ២០២១-២០២៥ ដោយមានគោលដៅ កាត់បន្ថយភាពក្រីក្រក្នុងលក្ខណៈពហុវិមាត្រ គ្រប់ដណ្តបប្រកបដោយនិរន្តរភាព កំណត់ភាពក្រីក្រឡើងវិញនិងកើតមានឡើងភាពក្រីក្រ។ ជាងនេះទៅទៀត ជួយប្រជាជនក្រីក្រនិងគ្រួសារក្រីក្រឆ្ពោះទៅរកកម្រិតរស់នៅអប្បបរមា ទទួលបានសេវាសង្គមជាមូលដ្ឋានយោងតាមខ្សែបន្ទាត់ភាពក្រីក្រពហុវិមាត្រថ្នាក់ជាតិ លើកកំពស់គុណភាពនៃជីវភាពរស់នៅ។ ក្រៅពីនោះ  ជួយឧបត្ថម្ភដល់ស្រុកក្រីក្រ ឃុំសង្កាត់ជួបការលំបាកពិសេសនៅតំបន់ឆ្នេរសមុទ្រនិងកោះដើម្បីបំបាត់ភាពក្រីក្រ រួមផុតពីស្ថានភាពលំបាក។ កម្មវិធីគោលដៅជាតិសម្រាប់កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅឆ្នាំ ២០២១-២០២៥ ផ្តោតលើការដោះស្រាយបញ្ហាសំខាន់ ភាពបន្ទាន់ គោលដៅនិងពេលវេលាដែលធានាដល់សិទ្ធិមនុស្ស។ កម្មវិធីនេះក៏វិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនៅតំបន់ក្រីក្រការ កែ លម្អប្រាក់ចំណូលនិងគុណភាពនៃការរស់នៅរបស់ជនក្រីក្រ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការបង្កើតការងារល្អនិងការជួយដល់មុខសញ្ញាងាយរងគ្រោះកុំឲ្យធ្លាក់ចូលក្នុងភាពក្រីក្រ។

នៅពេលអនុវត្តន៍គោលដៅធានាសិទ្ធិរបស់ជនក្រីក្រតាមរយៈការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ទស្សនៈគ្របដណ្តបរបស់វៀតណាមគឺមិន “លះបង់” វឌ្ឍនភាពនិងយុត្តិធម៌សង្គមដើម្បីជាថ្នូរនឹងកំណើនសេដ្ឋកិច្ចសាមញ្ញាឡើយ។ វៀតណាមក៏បានកំណត់ថា ការវិនិយោគលើការកាត់បន្ថយភាពក្រីក្រ ជាការវិនិយោគសម្រាប់ការអភិវឌ្ឍក្នុងគោលបំណងជួយជនក្រីក្រឱ្យរួចផុតពីភាពក្រីក្រនិងកសាងជីវភាពធូរធារ។ វៀតណាមក៏បានលើកកម្ពស់ការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយបរិយាប័ន ជាពិសេស បង្កើនប្រាក់ចំណូលនិងការធានានូវវិមាត្រមូលដ្ឋាននៃសេវាកម្មសង្គមដូចជា ការងារ ការអប់រំ ការថែទាំសុខភាព លំនៅដ្ឋាន ទឹកស្អាតសម្រាប់ជីវភាពប្រចាំថ្ងៃនិងទឹកស្អាតអនាម័យ និងព័ត៌មានជាដើម សំដៅឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រសម្រាប់មនុស្សគ្រប់រូប គ្រប់ពេលវេលានិងគ្រប់សមាត្រ។ វៀត ណាមក៏បានផ្លាស់ប្តូរថ្មីនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបំផុសស្មារតីឲ្យប្រជាជនមានប្រាថ្នា កសាងជីវភាពរុងរឿងនិងពង្រីកកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល ក្នុងការកាត់បន្ថយភាពក្រីក្រក្រោមលក្ខខណ្ឌថ្មី សំដៅសម្រេចបានការប្តេជ្ញាជាមួយសហគមន៍អន្តរជាតិ អំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងកាត់បន្ថយភាពក្រីក្ររហូតដល់ឆ្នាំ២០៣០៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top