• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនឹងបន្តអនុវត្តន៍សារាចរលេខ ១៦ ក្រោយថ្ងៃទី ១៥ ខែសីហា

លេខារងអចិន្ត្រៃយ៍ទីក្រុងហូជីមិញ លោក Phan Van Mai (រូបថត៖ vtc.vn)


នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅក្នុងសន្និសីទសារព័ត៌មានដើម្បីផ្តល់ព័ត៌មាននិងឃោសនាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅភូមិសាស្ត្រទីក្រុងហូជីមិញនោះ លេខារងអចិន្ត្រៃយ៍ទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា ទីក្រុងបានបន្តអនុវត្តន៍វិធានការរក្សាគម្លាតសង្គមតាមស្មារតីសារាចរលេខ ១៦។  យោងតាមលោក Phan Van Mai ថា ការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតរបស់ទីក្រុងបានផ្ដោតសំខាន់លើការអនុវត្តសារាចរលេខ ១៦ យ៉ាងហ្មត់ចត់ ព្រមៗគ្នា ហើយការយល់ដឹងរបស់ប្រជាជនក្នុងកិច្ចការពារខ្លួនឯង និងការពារសហគមន៍ត្រូវបានលើកកម្ពស់ ហើយចាំបាច់ត្រូវរក្សា។ ទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែង ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់និងព្រមៗគ្នា ដោយផ្ដោតសំខាន់លើយុទ្ធសាស្ត្រព្យាបាលកាត់បន្ថយការស្លាប់ ដែលផ្នែកលើកត្តាចំនួនពីរគឺ ថែទាំអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ សហគមន៍ និងព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top