• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំ EU កត់សម្គាល់រាល់ការវិភាគទានរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel

នាថ្ងៃទី ២២ ខែតុលា នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប  (EU) នោះ ថ្នាក់ដឹកនាំ EU បានសម្ដែងការកោតសរសើរដ៏ល្អប្រពៃជូនចំពោះអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel។

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (កណ្តាល) ថតរូបជាមួយមេដឹកនាំសហភាពអឺរ៉ុប  (រូបថត៖ AFP/VNA)

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក  Charles Michel បានប្រៀបប្រដូចថា កិច្ចប្រជុំកំពូល EU មួយ ដោយអវត្តមានលោកស្រី Merkel "ដូចជាទីក្រុងរ៉ូមដោយគ្មានបុរីវ៉ាទីកង់ ឬទីក្រុងប៉ារីសដោយគ្មានប៉ម Eiffel"។ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexandre De Croo បានចាត់ទុកថាអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបន្សល់ទុកសញ្ញាសម្គាល់នៅអឺរ៉ុប ដោយជួយប្រទេសជាមាជិកទាំង ២៧ នាំចេញសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ នាគ្រាដ៏លំបាក។ ចំណែក នាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel បានសម្ដែងការកោតសរសើរលោកស្រី Angela Merkel ដោយសារកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ EU របស់លោកស្រី តាមរយៈបណ្ដាការចរចាក្នុងប្លុក។

សូមបញ្ចាក់ដែរថា ក្នុងនាមជាអធិការបតីអាល្លឺម៉ង់អស់រយៈពេល ១៦ ឆ្នាំនោះ លោកស្រី Angela Merkel មានឥទ្ធិពលយ៉ាងខ្លាំងក្លាមិនត្រឹមតែចំពោះអាល្លឺម៉ង់ប៉ុណ្ណោះទេ ថែមទាំងចំពោះសហភាពអឺរ៉ុបទាំងមូលទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top