30/07/2021 14:45 GMT+7 Email Print Like 0

ត្រូវបញ្ឈប់សកម្មភាពតាំងទីលំនៅខុសច្បាប់នៅតំបន់វេសប៊ែងដោយគោរពសភាពដើមនៅតំបន់ទីសក្ការៈ Jerusalem

នាថ្ងៃទី ២៨ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាបើកចំហជាប្រចាំ ស្តីពីស្ថាន ភាពនៅមជ្ឈឹមបូព៌ារួមទាំងបញ្ហាប៉ាឡេស្ទីនផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - រូបថត៖ VOV


ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិ លោក Dang Dinh Quy បានលើកឡើងថា អំពើហិង្សានិងមតិមានលក្ខណៈញុះញង់ គឺជាការបែកបាក់គ្នាកាន់តែខ្លាំងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន និងរារាំងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ ដើម្បីជួយសម្រួលក្នុងការស្វែងរកដំណោះស្រាយ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានចាត់ទុកថា ចាំបាច់ត្រូវបញ្ឈប់សកម្មភាពតាំងទីលំនៅខុសច្បាប់នៅតំបន់ វេសប៊ែង បញ្ឈប់ការបំផ្លាញទ្រព្យសម្បត្តិនិងផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីននិងគោរពសភាពដើមរបស់ទីសក្ការៈនៅ Jerusalem។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីទាំងអស់ចាត់វិធានការចាំបាច់ដើម្បីការពារកុមារក្នុងជម្លោះ។

ទាក់ទងនឹងដំណើរការសន្តិភាព តំណាងវៀតណាមបានអំពាវនាវដល់ថ្នាក់ដឹកនាំនៃភាគីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការជាបន្ទាន់ដើម្បីស្តារដំណើរការសន្តិភាពដោយផ្តោតការខិតខំប្រឹងប្រែងលើវិធានការនិងជំហានមានចរិតលក្ខណៈយូរអង្វែង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ