• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជ្រួតជ្រៀបនូវសតិអារម្មណ៍របស់លោកប្រធានហូជីមិញស្ដីពីការប្រឡងប្រណាំងស្នេហារជាតិ

ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហារជាតិ (ថ្ងៃទី១១ មិថុនា ឆ្នាំ១៩៤៨ ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៨) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាទទួលបន្ទុកការប្រឡងប្រណាំងនិងជូនរង្វាន់មជ្ឈឹមមានអត្ថបទសរសេរក្រោមចំណងជើង​ថា​ “ជ្រួតជ្រៀបនូវសតិអារម្មណ៍ប្រឡងប្រណាំងស្នេហារជាតិរបស់លោកប្រធានហូជីមិញ ខិតខំប្រឹងប្រែងអនុវត្តន៍​ភារកិច្ចសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិប្រកបដោយជោគជ័យ”។



ក្នុងអត្ថបទសរសេររបស់ខ្លួន នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលអភិវឌ្ឍថ្មី ដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់លោកប្រធានហូជីមិញនោះគឺកសាងប្រទេសជាតិវៀតណាមឲ្យបាន​សម្បូររុងរឿងជាងមុន គឺបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលចាំបាច់ត្រូវរួមដៃរួមកម្លាំង ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង អនុវត្តនឲ្យបានល្អនូវភារកិច្ចសេដ្ឋកិច្ចសង្គម។

ក្នុងនោះ ទីមួយគឺសុក្រិតនូវខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម ផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

ទីពីរគឺចាំបាច់ត្រូវអភិវឌ្ឍន៍ខឿនវប្បធម៌វៀតណាមឲ្យបានជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ អនុវត្តន៍​ប្រជាធិបតេយ្យ ភាពជឿនលឿន និងសមភាពសង្គម ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

ទីបីគឺម្ចាស់ការទប់ទល់និងលើកស្ទួយលទ្ធភាពបន្សាំជាមួយនឹងបម្រែបម្រួលអាកាសធាតុ។ គ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវធនធានធម្មជាតិនិងសារធាតុរ៉ែ ពិសេសគឺដីធ្លីនិងប្រភពទឹក។

ទីបួនគឺជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពខ្ជះខ្ជាយ។ កសាងក្បាលម៉ាស៊ីនរដ្ឋឲ្យបានស្អាតបរិសុទ្ធ រឹងមាំ ទំនើប និងមានប្រសិទ្ធភាព។

ទីប្រាំគឺបង្កើនសន្តិសុខការពារជាតិ ប្ដេជ្ញាចិត្តការពារឲ្យបានរឹងមាំនូវអធិបតេយ្យភាព ឯករាជ្យ បូរណភាពដែនដី កុំទុកឲ្យខ្លួនត្រូវភ្ញាក់ផ្អើលក្នុងគ្រប់កាលៈទេសៈ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូលចាំបាច់ត្រូវពង្រីកនូវប្រពៃណីស្នេហារជាតិ ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកសាកល្បង ក​សាង​ប្រទេសវៀតណាមសង្គមនិយមឲ្យបានសម្បូរធូធារ រឹងមាំ ប្រជាធិបតេយ្យភាព សមភាពនិងអរិយធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top