31/07/2021 14:03 GMT+7 Email Print Like 0

ជំរុញខ្លាំងការទូតសេដ្ឋកិច្ច បម្រើការអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា

កាលពីថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដោយប្រធានបទ “ជំរុញខ្លាំងការទូតសេដ្ឋកិច្ច បម្រើការអនុវត្តន៍គោលដៅពីរទន្ទឹមគ្នាក្នុងឆមាសទី ២ ឆ្នាំ ២០២១”។ កិច្ចប្រជុំនេះមានការចូលរួមរបស់ឯកអគ្គរដ្ឋទូត និងប្រធានស្ថានប័នតំណាងវៀតណាមនៅបរទេសចំនួន ៩៦ រូប។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son (រូបថត៖ baoquocte)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតនេះនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ ពោលគឺកំពុងផ្លាស់ប្តូរទៅជាស្ថានភាពប្រក្រតីថ្មី ដោយមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាង។ប្រធានស្ថាប័នតំណាងនីមួយៗ ចាំបាច់ត្រូវពង្រីកគំនិតច្នៃប្រឌិត បម្រើគោលដៅពីរដើរទន្ទឹមគ្នាគឺ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងអភិវឌ្ឍន៍សេដ្ឋកិច្ចផង។អង្គប្រជុំបានឯកភាគគ្នាលើភារកិច្ចទាំង ៥ សម្រាប់ឆមាសទី ២ ឆ្នាំ ២០២១។ នោះ គឺបន្តជំរុញខ្លាំងការទូតវ៉ាក់សាំងតាមគ្រប់រូបភាព ដូចជាជំនួយការបញ្ជាទិញនិងការផ្ទេរប្រគល់បច្ចេកវិទ្យា; ផ្ដោតសំខាន់លើការតាមដាន និងស្វែងរកនិន្នាការថ្មីក្នុងអំឡុងពេល និងក្រោយពីជំងឺកូវីដ ១៩ ដើម្បីជូនដំណឹងនិងធ្វើជាសេនាធិការជូនរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ; ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូសំខាន់ៗ ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី; បន្តជំរុញខ្លាំងសកម្មភាពតភ្ជាប់មូលដ្ឋាន សហគ្រាស ជំរុញសេដ្ឋកិច្ចកិច្ចការបរទេសបន្សាំនឹងបរិបទកូវីដ ១៩; ម្ចាស់ការរៀបចំផែនការបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការធ្វើដំណើរ និងទេសចរណ៍រវាងវៀតណាមជាមួយបណ្ដាប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ