26/10/2021 16:30 GMT+7 Email Print Like 0

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាលរវាងវៀតណាមជាមួយអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Kim Son ទើបតែបានជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាមលោក Nicolas Warner។

លោករដ្ឋមន្ត្រី Nguyen Kim Son ទទួលជួបឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery នៅទីស្នាក់ការក្រសួងអប់រំ និងបណ្តុះបណ្តាល (រូបថត៖ Thu Hang/VOV5)


នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពទទួលស្គាល់សញ្ញាប័ត្រនិងដំណើរការ បណ្តុះបណ្តាលជំនួសឲ្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ និងត្រៀមខ្លួនជាស្រេច ចុះហត្ថលេខាក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេស បារាំងនាពេលខាងមុខ។ តាមនោះ ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមចង់ឱ្យស្ថានទូតបារាំងយកចិត្តទុកដាក់គាំទ្រនូវខ្លឹមសារមួយចំនួនសម្រាប់ការអប់រំនៅវៀតណាម ក៏ដូចជា បន្តផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមទៅសិក្សានៅប្រទេសបារាំងផងដែរ។
 

អនុរដ្ឋមន្ត្រី លោក Nguyen Van Phuc និងលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមស្តីពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សវៀតណាម-អូស្ត្រាលី ២០២១-២០២៥ (រូបថត៖ Thu Hang/VOV5)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាមលោក Nguyen Van Phuc បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងភាគីទាំងពីរក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលនាពេលកន្លងមក ហើយសង្ឃឹមថា វៀតណាមនិងអូស្ត្រាលីនឹងបន្តក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល រួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ធនធានមនុស្ស។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមនិងក្រសួងអប់រំ បណ្តុះបណ្តាលវៀតណាម បានប្រកាសកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សវៀតណាម - អូស្ត្រាលី ដំណាក់កាល ២០២១-២០២៥ ដែលមានតម្លៃជាង ៥០ លានដុល្លារអូស្ត្រាលី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ