• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំងឺរាតត្បាតកូវីដ ១៩៖ ព្រឹកថ្ងៃទី ២៣ សីហា មិនកត់ត្រាករណីឆ្លងថ្មីឡើយ

គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត-១៩ បានឲ្យដឹងថា ចាប់ពីម៉ោង ១៨:០០ ថ្ងៃទី ២២ ខែសីហា រហូតដល់ម៉ោង ៦:០០ ថ្ងៃទី ២៣ ខែសីហា មិនមានករណីឆ្លងថ្មី កូវីដ ១៩ ឡើយ។

វៀតណាមមានករណីវិជ្ជមាននឹង SARS-CoV-2 ចំនួន ១.០១៤ ករណីដែលក្នុងនោះអ្នកជំងឺ ៥៦៣ នាក់ត្រូវបានប្រកាសថាជាសះស្បើយ ហើយ ២៦ នាក់បានស្លាប់។ ក្នុងចំណោមអ្នកជំងឺដែលត្រូវបានព្យាបាលនៅតាមមណ្ឌលសុខាភិបាលនានា មានអ្នកជំងឺ ៨៩ នាក់ មានលទ្ធផល តេស្តអវិជ្ជមានយ៉ាងហោចណាស់ម្តង។

មុននេះ នាយប់ថ្ងៃទី ២២ សីហា គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់កូវីដ ១៩ បានជូនដំណឹងអំពីការស្លាប់របស់អ្នកជំងឺកូវីដ ១៩ ដែលជាអ្នកជំងឺឆ្លងកូវិដ ១៩ ទី ២៦ ដែលស្លាប់នៅវៀតណាម។ អ្នកជំងឺមានលេខរៀង ៦៦៦ (ភេទប្រុសអាយុ ៩៣ ឆ្នាំ) នៅស្រុក Thanh Khe - ទីក្រុង Da Nang មានប្រវត្តិខ្សោយបេះដូងលើសឈាមនិងជំងឺវង្វេងស្មារតី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បារាំង - វៀតណាម ជំរុញ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បារាំង - វៀតណាម ជំរុញ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

កាលពីថ្ងៃទី៤ ខែកញ្ញា នៅទីក្រុងប៉ារីស ប្រទេសបារាំង វិមានប្រធានាធិបតីបារាំង (វិមានអេលីសេ) បានរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដើម្បីជូនដំណឹង​អំពីដំណើរទស្សនកិច្ច​ជាផ្លូ​វការទៅកាន់សាធារណរដ្ឋបារាំង របស់​អគ្គលេខានៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម លោក តូ ឡឹម។

Top