• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជូនពលរដ្ឋវៀតណាមចំនួន៣០នាក់ពីខេត្ត Hubei (ចិន) វិលត្រឡប់មក ប្រទេសវិញ


 ក្រុមពលរដ្ឋវៀតណាមវិលត្រឡប់ពីទីក្រុង Wuhan ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅព្រលានយន្តហោះ Noi Bai (រូបថត៖ TTXVN)
 

នាបច្ចុប្បន្ន​ ក្រុមពលរដ្ឋទាំងអស់ (ជាពិសេសគឺស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៨ខែ) សុទ្ធតែមាន​សុខ​ភាព​និង​ស្មារ​តី​ល្អ​ ហើយនឹងត្រូវបានដាក់ដាច់ដោយឡែក ដើម្បីតាមដានសុខភាពតាមបទបញ្ញត្តិ។
 
អនុវត្ត​តាមការបញ្ជារបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ដោយឈរលើ បំណងប្រាថ្នារបស់ពលរដ្ឋ នាថ្ងៃទី១០កុម្ភៈ ក្រសួង​ការបរទេសវៀតណាម បានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅចិន និងក្រសួង ស្ថាប័ន តំបន់ទាក់​ទិននានា បញ្ជូនពលរដ្ឋវៀតណាមចំនួន៣០នាក់ (រួមមាននិស្សិត និងញាតិសន្ដាន ភ្ញៀវទេសចរ​វៀត​ណាម​) វិលត្រឡប់មកប្រទេសវិញ ពី ទីក្រុង Wuhan ខេត្ត Hubei ចិន ដែល​ជាតំបន់​ផ្ទុះឡើង​ជំងឺ​រាតត្បាត​ដោយ​វីរុស​ nCoV ហើយគ្មានការតភ្ជាប់ខាងចរាចរណ៍ជាមួយតំបន់ផ្សេងណាមួយឡើយ។
 
បន្ទាប់ពី​យន្តហោះដឹកក្រុមពលរដ្ឋវៀតណាមពោលខាងលើចុះចតនៅព្រលានយន្តហោះអន្តរជាតិ Van Don ខេត្ត Quang Ninh កាលពីព្រឹក ព្រលឹមថ្ងៃទី១០កុម្ភៈ សមត្ថកិច្ចវៀតណាមបានដំណើរការបាញ់ថ្នាំកំចាត់ មេរោគ ​ហើយត្រួតពិនិត្យសុខភាពសម្រាប់ពលរដ្ឋទាំង៣០នាក់នោះ។ នា បច្ចុប្បន្ន ក្រុមពលរដ្ឋទាំងអស់ (ជាពិសេស​គឺស្ត្រីម្នាក់កំពុងមានផ្ទៃពោះ៨ខែ) សុទ្ធតែមានសុខភាពនិងស្មារតីល្អ ហើយនឹងត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែក ​ដើម្បីតាមដានសុខភាពតាមបទបញ្ញត្តិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top