• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណបក្សប្រជាជនកម្ពុជារំលឹកខួបលើកទី ៦៨ ថ្ងៃបង្កើត


ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុនសែន
 

 នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅពិធី​មិទ្ទិញ​រំលឹក​ខួបលើកទី ១៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​ (CPP)។
 ​
អញ្ជើញ​ចូលរួមពិធីនេះមានវត្តមាន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោហ៊ុនសែន ប្រធាន​កិត្តិយស​ CPP សម្រេច ហេង សំរិន ថ្នាក់ដឹកនាំ CPP រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា អង្គទូត​ប្រចាំ​នៅ​កម្ពុជា ​និងសមាជិក សមាជិការនៃគណបក្ស C​PP រាប់ម៉ឺននា​ក់​។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន បានរំលឹកអំពីដំណើរការបង្កើត អភិវឌ្ឍន៍ និងដឹក​នាំ​ប្រទេស​របស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចហ៊ុនសែនបានអះអាងនូវតួនាទី និងសារៈសំខាន់​របស់​គណបក្ស​ប្រជាជនកម្ពុជាក្នុងអំឡុងពេលតស៊ូដណ្ដើមឯករាជ្យ រំដោះជាតិ និងការពារប្រទេស​កម្ពុជា​ប្រកប​ដោយ​សន្តិភាព និងវិបុលភាព។ ទន្ទឹមនឹងនេះ សម្ដេចតេជោហ៊ុនសែន ក៏បានសង្កត់ធ្ងន់ថា ចាប់តាំងពីរ​ពេល​បង្កើត​មក​ គណបក្សប្រជាជនកម្ពុជាជានិច្ចកា​លប្រកៀកស្មា ជាមួយប្រជាជនជំនះ​ពុះពារ​លើរាល់​ការលំបាក​សាក​ល្បង​ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា​ដ៏ស្រស់បំព្រងដូចសព្វថ្ងៃ។ ហេ​តុដូច្នេះហើយ​ គណបក្សប្រជាជន​កម្ពុជានឹង​បន្តរក្សាយ៉ាង​រឹងមាំនូវគោលដៅ និងឧត្តមគតិរបស់ខ្លួន រួ​មជាមួយប្រជាជនកម្ពុជាគ្រ​ប់​រូប ការពារ​សន្តិភាព ស្ថិរភាព និងអធិបតេយ្យភាព​ជាតិយ៉ាងដាច់ខាត ក៏ដូចជាប្ដេជ្ញាចិត្តក​សាង ព្រះរាជា​ណា​ចក្រ​​កម្ពុជា ឯករាជ្យ សេរីភាព ប្រជាធិបតេ​យ្យ អព្យាក្រឹត និងវឌ្ឍនភា​ពសង្គម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top