• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលណែនាំឱ្យប្រជាជនប្រុងប្រយ័ត្ន​ចំពោះព័ត៌មាន​ក្លែងក្លាយស្តីពីការបង្ការ​និង​ប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID 19​

ក្រសួងសុខាភិបាលវៀតណាម ទើបបានណែនាំអោយប្រជាជនត្រូវ ប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ។ ជា​ពិសេស​ បន្ទាប់ពីនៅលើបណ្តាញសង្គមមានការបង្ហោះព័ត៌មានរបស់សាស្រ្តាចារ្យ Bach ជាសមាជិក​គណៈ​កម្មាធិការ​ដឹក​នាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID 19។ 
 
លោក Nguyen Dinh Anh (ក្រសួងសុខាភិបាលវៀតណាម) បានបញ្ជាក់ថា នេះជាព័ត៌មានក្លែងក្លាយទាំងស្រុង ព្រោះ​គ្មាន​សមាជិកណាម្នាក់នៅក្នុងគគណៈកម្មាធិការដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឈ្មោះ Bach ឡើយ។ យោងតាមអ្នកជំនាញច្បាប់ថា នេះជា​ទង្វើខុស​ច្បាប់​ហើយ​បុគ្គល​និង​អង្គការ​ដែល​រាយការណ៍​ព័ត៌មាន​មិនពិតអាច​នឹងត្រូវពិន័យរហូតដល់ ៥០ លានដុង។
 
សូមគូសបញ្ជាក់ថា នៅ​ក្នុងពេលនៃការរីករាលដាលរបស់ COVID 19 ដែលកំពុង​កើត​ឡើងក្នុង​ភាព​ស្មុគស្មាញ​ដូច​សព្វ​ថ្ងៃ​នេះ អ្នកប្រើប្រាស់បណ្តាញសង្គមចាំបាច់ត្រូវមានមនសិការចំពោះសហគមន៍ សូមកុំផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយសារចង់ទាក់ទាផាកពិ​ន័យផ្នែករដ្ឋបាល ឬការកាត់ទោសព្រហ្មទណ្ឌដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top