• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងធនធាននិងបរិស្ថានវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងបដិវត្តឧស្សាហកម្មលើកទី ៤


 លោកអនុរដ្ឋមន្រ្តី Vo Tuan Nhan បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងសំខាន់ៗដែលចូលរួមសិក្ខាសាលា (រូថបត៖ baotainguyenmoitruong.vn)
 

 នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងធនធាន និងបរិស្ថានវៀតណាមបានបើកសិក្ខាសាលាស្តីពី “ គោល​នយោបាយ​និង​ដំណោះស្រាយរបស់ក្រសួងធនធាននិង ​បរិស្ថានដើម្បី​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​បដិវត្ត​ឧស្សាហ​កម្ម​លើកទី ៤” ។
 
សិក្ខាសាលានេះ​គឺជាឱកាស​សម្រាប់អ្នក​គ្រប់គ្រង​និង​អ្នក​ស្រាវ​ជ្រាវ​វាយ​តម្លៃនិ​ង​ទទួល​ស្គាល់​យ៉ាង​ពេញ​លេញ​នូវឱកាស​នៃបដិវត្ត​ឧស្សាហកម្ម​លើកទី ៤ ជំរុ​ញការប្រមូល បង្កើត​និងគ្រប់​គ្រងធន​ធានឌីជីថល​យ៉ាងទំលំ​ទូលាយ​ស្តីអំពីធន​ធាន និងបរិស្ថានបម្រើដល់ការគ្រប់គ្រង ​“លំហអភិវឌ្ឍន៍” របស់ប្រទេសជាតិ​។ ទន្ទឹមនឹងនេះ​លើកកំពស់​ការយល់ដឹងក្នុងការចូលរួមយ៉ាងសកម្មក្នុង​បដិវត្តឧស្សាហកម្មលើកទី ៤​ សម្រាប់វិស័យ​ធនធាន​និង​បរិស្ថាន​ផងដែរ។
 
ប្រធាននាយកដ្ឋាន​បច្ចេកវិទ្យាព័ត៌មាននិងទិន្នន័យធនធានបរិស្ថានវៀតណាម លោក Le Phu Ha បាន​សង្កត់​ធ្ងន់​ថា ក្រសួងធនធាននិង​បរិស្ថាននៅតែ​បន្តបង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្មនូវ​កិច្ចសហ​ប្រតិ​បត្តិ​ការផ្នែក​ទិន្នន័យក្នុងតំបន់ និងលើពិភពលោក​ដើម្បីដោះស្រាយ​បញ្ហារួមស្តីពី​វិស័យធន​ធាន​និងបរិស្ថាន​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top