• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧


ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំវេទិកា តំបន់អាស៊ាន (ARF) លើកទី២៧ តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)
 

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំវេទិកា តំបន់អាស៊ាន (ARF) លើកទី២៧ តាមប្រព័ន្ធវីដេអូ។ អញ្ជើញចូលរួមកិច្ច ប្រជុំនេះមានវត្តមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន២៧ អង្គការអន្តរ ជាតិនានានិងអគ្គលេខាធិការអាស៊ានផងដែរ។
 
អង្គប្រជុំបានឯកភាព ដាក់ឲ្យដំណើរការនូវវិធានការនានាសំដៅ កសាង ជំនឿទុកចិត្តហើយអនុវត្តការទូតបង្ការ ជំរុញយ៉ាងខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពនានាដូចជា សង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំង ភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសមុទ្រ សន្តិសុខអ៊ីនធឺណិត ប្រឆាំងនឹងការផ្សព្វផ្សាយហើយឆ្ពោះទៅរំសាយអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការរវាង ARF ជាមួយយន្តការផ្សេងៗទៀតរបស់អាស៊ានផងដែរ។ អង្គប្រជុំ បានយល់ព្រមជាមួយសំណើរបស់វៀតណាមស្ដីពីការចេញសេចក្ដីថ្លែងការណ៍របស់ ARF ស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងឆ្លើយតបនឹងការផ្ទុះឡើងនៃជម្ងឺរាតត្បាត។  
 
ចំពោះមុខការវិវត្តន៍យ៉ាងស្មុគស្មាញនិងអំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ នោះ បណ្ដារដ្ឋមន្រ្តី ARF បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតនូវសំណូមពរស្ដីពីភាពអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចបង្កឡើងភាពស្មុគស្មាញ មិនធ្វើយោធូបនីយកម្ម ដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។ អង្គប្រជុំបានគាំទ្រចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងអំពាវនាវឲ្យអាស៊ាននិងចិនសម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធភាព ហើយស្របទៅនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ១៩៨២ផងដែរ។
 
អញ្ជើញថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងបរិបទនាបច្ចុប្បន្ននេះ ARF ត្រូវការពង្រីកថែមទៀតនូវតួនាទីនិងការរួមវិភាគទានរបស់ខ្លួន ជាពិសេសគឺក្នុងការរក្សាកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ បង្កើនការកសាងជំនឿទុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក បង្កើនកិច្ចសហប្រតិបត្តិការទាំងខាងគោលនយោបាយនិងសកម្មភាពដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ក្នុងនោះមានជម្ងឺ Covid-19 និងជម្ងឺរាតត្បាតផ្សេងៗទៀត។ ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Pham Binh Minh បានអះអាងថា អាស៊ាននឹងខិតខំប្រឹងប្រែង រួមជាមួយចិន អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC ហើយសម្រេចយ៉ាងឆាប់ៗនូវ COC ប្រកបដោយសុពលភាព ប្រសិទ្ធភាព ហើយសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ១៩៨២។
 
បញ្ចប់កិច្ចប្រជុំ បណ្ដារដ្ឋមន្រ្តីបានអនុម័តលើផែនការសកម្មភាពទីក្រុងហាណូយទី២សម្រាប់ ARF ដោយដាក់ចេញបណ្ដាអាទិភាពនិងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការរបស់ ARF ក្នុងដំណាក់កាលឆ្នាំ២០២០-២០២៥ ព្រមទាំងចេញសេចក្ដីថ្លែងការណ៍ប្រធាន ARF ២៧ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top