• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ការរាតត្បាតវីរុស nCoV


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baoquocte.vn)
 

នាព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហាណូយ កិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំការ​បង្ការ​និង​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺផ្លូវដង្ហើមស្រួចដោយវីរុស កូរ៉ូណាប្រភេទថ្មី (nCoV) បង្កឡើង។

ក្នុង​កិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានលើកច្បាស់ថា ចាំបាច់​ត្រូវ​បង្កើន​ការគ្រប់​គ្រង​ដាក់​នៅដាច់​​ដោយឡែកក្នុងសហគមន៍។ ទន្ទឹមនឹងនេះត្រូវផ្តល់អនុសាសន៍​សម្រាប់​ករណីណាមួ​យ ​ដែល​ចាំបាច់​ត្រូវ​បញ្ជូន​​ទៅ​ដល់មន្ទីរពេទ្រមជ្ឈិម និងករណីណាមួយដែលអាចព្យាបា​ល​បាន​នៅតាមមូលដ្ឋាន​ជាដើម ដើម្បី​កាត់​​បន្ថយ​​យ៉ាងតិចបំផុតការឆ្លងរាលដាលជំងឺទៅកាន់សហគមន៍ផងដែរ។ នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ មន្ទីរពេទ្យ​​ព្យាបាលជំងឺដែលមានគ្រែចំនួន ៣០០ គ្រឿងដើម្បីបម្រើការបង្ការនិងទប់ស្កាត់វីរុស nCoV បាន​ចាប់​​ផ្តើម​ដំណើរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅភូមិ Bau Dung ឃុំ Nhuan Duc ស្រុក Cu Chi  ទីក្រុងហូជីមិញ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

វៀតណាមមានចៅក្រមជាលើកដំបូង នៅតុលាការអន្តរជាតិខាងច្បាប់សមុទ្រ

នៅថ្ងៃទី១៨ ខែមិថុនា ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី៣៦ នៃបណ្តាប្រទេសដែលជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សាស្ត្រាចារ្យរង បណ្ឌិត លោកស្រី ង្វៀន ធីឡានអាញ់ (Nguyen Thi Lan Anh) នាយករងវិទ្យាស្ថានការទូត ដែលជាបេក្ខជនរបស់វៀតណាម បានជាប់ឆ្នោតជាចៅក្រមនៃតុលាការអន្តរជាតិខាងច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦ - ២០៣៥ ដោយទទួលបានសំឡេងឆ្នោតគាំទ្រខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

Top