• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបង្កើតបណ្តាញច្នៃប្រឌិតវៀតណាមនៅអឺរ៉ុប

នាថ្ងៃទី ១៦ ខែតុលា នៅទីស្នាក់ការ ស្ថានទូតវៀត ណាមប្រចាំទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) បានប្រព្រឹត្តទៅពិធីបង្កើតបណ្តាញច្នៃប្រឌិត វៀតណាម នៅអឺរ៉ុប (VINEU) ។

អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Tran Duy Dong ចូលរួមក្នុងពិធីបើកបណ្តាញច្នៃប្រឌិតវៀតណាមនៅទ្វីបអឺរ៉ុប តភ្ជាប់បណ្តាញពីមជ្ឈមណ្ឌលប្រតិបត្តិនៃក្រសួងផែនការនិងវិនិយោគ( រូបថត៖ baodautu.vn)

ពិធីនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅទីក្រុងប៊ែរឡាំងនិងតាមអនឡាញដែលបានតភ្ជាប់បណ្តាញពីទីតាំង ជាង ២០ កន្លែងនៅក្នុងប្រទេស ដោយមានការចូលរួមពីតំណាងក្រសួងផែនការនិងវិនិយោគ មជ្ឈមណ្ឌលច្នៃប្រឌិតជាតិ (NIC;) គណៈកម្មាធិការទទួលបន្ទុកជនជាតិ វៀតណាមនៅក្រៅប្រទេស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់និងហ្វាំងឡង់និងអ្នកជំនាញមួយចំនួនធំ សហគ្រាស មជ្ឈមណ្ឌលប្រឹក្សាវិនិយោគនិងបណ្តាញច្នៃប្រឌិតថ្មីរបស់វៀត ណាមនៅប្រទេសអាល្លឺម៉ង់ អូស្ត្រាលី ជប៉ុននិងកូរ៉េខាងត្បូងជាដើម។

ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Tran Huy Dong  បានវាយតម្លៃថា ការបង្កើត VINEU គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ គូសសញ្ញានូវជំហានអភិវឌ្ឍន៍មួយរបស់សហគមន៍បញ្ញវន្តវៀតណាមនៅទ្វីបអឺរ៉ុប រួមចំណែកក្នុងសកម្មភាពច្នៃប្រឌិតនៅ វៀតណាម។ យោងតាមលោកអនុរដ្ឋមន្រ្តី សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ បានដាក់ចេញនូវទស្សនៈដឹកនាំ មានយន្តការលោតផ្លោះក្នុងការទាក់ទាញនិងប្រើប្រាស់ទេពកោសល្យក្នុងការជំរុញការច្នៃប្រឌិត ការអនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងខ្លាំងក្លាបង្កើតកម្លាំងពលំសម្រាប់ការអភិវឌ្ឍប្រទេសជាតិចាប់រហ័សនិងចីរភាព។ លោកអនុរដ្ឋមន្រ្តីសង្ឃឹមថា  VINEU នឹងបង្កើតផែនការប្រតិបត្តិការជាក់ស្តែង ស្របតាមចក្ខុវិស័យបេសកកម្មនិងគុណតម្លៃស្នូលព្រមទាំងនីតិវិធីច្បាប់ពេញលេញសម្រាប់ការចុះបញ្ជីឋានៈនីតិបុគ្គល (នៅអាល្លឺម៉ង់)។

នៅក្នុងពិធី លោក Nguyen Viet Anh ប្រធានបណ្តាញច្នៃប្រឌិតវៀតណាមនៅទ្វីបអឺរ៉ុបបានចែករំលែកថា៖ បើនិយាយពីចក្ខុវិស័យវែងឆ្ងាយ VINEU មានបំណងរួមចំណែកធ្វើឱ្យ វៀតណាមក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតនៃពិភពលោក។ VINEU នឹងសាមគ្គីនិងធ្វើសមាហរ ណកម្មយ៉ាងល្អដើម្បីសម្រេចបាននូវការច្នៃប្រឌិតនិងការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកក្នុងការអះអាងពីឋានៈរបស់ប្រជាជន វៀតណាមក៏ដូចជាក្រុមអ្នកជំនាញជនជាតិវៀត ណាមនិងក្រុមបញ្ញវន្តវៀតណាមនិងដើមកំណើតវៀតណាមនៅអឺរ៉ុប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top