21/10/2021 17:34 GMT+7 Email Print Like 0

ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ មានភាពបត់បែន ដោយស្តារផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង

តើមានវិធានការអ្វីខ្លះដើម្បីបង្ការកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាពផងនិងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័សផង យោងតាមគោលដៅដែលបានដាក់ចេញនៅក្នុងរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការអនុវត្តសេដ្ឋកិច្ច សង្គមឆ្នាំ ២០២១ និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ គឺជាខ្លឹមសារដែលបានសមាជិកសភាជាច្រើនចាប់អារម្មណ៍ នៅក្នុងសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៤ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២០ ខែតុលានេះ។

ទិដ្ឋភាពនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ baochinhphu.vn)


អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវិធានការណ៍ជាច្រើនដែលមិនធ្លាប់មានពីមុនមកដើម្បីបង្ការនិងគ្រប់គ្រងការរីករាល ដាលដែលដែលរដ្ឋាភិបាលបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែក៏បានសម្តែងការព្រួយបារម្ភអំពីវិធានការដែលរដ្ឋាភិបាលអនុវត្តន៍ចំពោះមុខការវិវឌ្ឍនៃជំងឺរាតត្បាតនេះ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មអាជីវកម្មនិងជីវភាពរស់នៅរបស់ប្រជាជន ។ លោក Bui Hoai Son សមាជិករដ្ឋសភាហាណូយបានលើកឡើងថា៖ “ការសម្របខ្លួនដែលអាចបត់បែនបានចំពោះកូវីដ -១៩ គឺជាដំណោះស្រាយដែលយើងគួរអនុវត្តន៍តាមរបៀបរក្សាសុវត្ថិភាពគ្រប់ដំណាក់កាលទាំងអស់ ចាប់ពីសុខភាពប្រជាជនរហូតដល់សុវត្ថិភាពក្នុងការផលិតឬសុវត្ថិភាពក្នុងការធ្វើដំណើរនិងសុវត្ថិភាពក្នុងវិស័យណាមួយ។ ពោលគឺ សុវត្ថិភាពជាកត្តាចម្បង។ បន្ទាប់មករួមបញ្ចូលគ្នានូវភាពបត់បែនជាមួយនឹងការថែរក្សាធាតុផ្សេងទៀតនៃជីវិតសង្គម។ នៅពេលយើងរក្សាកត្តាផ្សេងទៀតនៅក្នុងជីវិតសង្គមនោះ នឹងបង្កើតលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ នោះត្រូវតែជាដំណោះស្រាយប្រកបដោយនិរន្តរភាពនិងយូរអង្វែងសម្រាប់យើងក្នុងការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ