• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្លាំងចលករថ្មីសំរាប់ទំនាក់ទំនងវៀតណាម-បារាំង វៀតណាម-គុយបា

ក្នុងឱកាសអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បញ្ចប់ប្រកបដោយល្អប្រសើរដំណើរទស្សនកិច្ចនៅបារាំងនិងគុយបា ចាប់ពីថ្ងៃទី ២៥ដល់ទី ៣០ មីនា កន្លងទៅ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan បានឆ្លើយសម្ភាស៍សារព័ត៌មានស្ដីពីលទ្ធផលលេចធ្លោ ក្នុងដំណើរទ្សនសកិច្ចទាំងពីរនេះ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Hoang Binh Quan (រូបថត៖ TTXVN)

តាមលោក Hoang Binh Quan ថា ដំណើរទស្សនកិច្ចនៅបារាំងនិងគុយបារបស់អគ្គលេខាលោក Nguyen Phu មានអត្ថន័យប្រវត្តិសាស្ត្រ ដោយបង្កើតកម្លាំងចលករថ្មីនិងការបោះជំហានលោតផ្លោះសំខាន់ក្នុងទំនាក់ ទំនង ជាមួយ ប្រទេសទាំងពីរខាងលើ។លោកអគ្គលេខាបានជួបចរចា ជួប សវនាការជាមួយថ្នាក់ដឹកនាំសឹងតែទាំងអស់របស់បារាំងនិងគុយបា ជួប ប្រាស្រ័យជាមួយប្រជាជន យុវជននិងពាណិជ្ជករ។

ដំណើរទស្សនកិច្ចរបស់ លោក Nguyen Phu Trong បាននាំទំនាក់ទំនងរវាងវៀតណាមជាមួយបារាំងនិង គុយ​បា​ឈាន​ទៅដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ប្រការនេះត្រូវបានបង្ហាញតាមរយៈខ្លឹមសារសេចក្ដីថ្លែងការណ៍រួមវៀតណាម-បារាំង វៀតណាម-គុយបា ដែលឆ្លុះបញ្ចាំងអំពីទស្សនៈវិស័យដ៏យូរអង្វែង ការប្ដេជ្ញាចិត្តរួមនិងការសន្យាខាង នយោបាយ ក្នុងការជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងវៀតណាម-បារាំងនិងវៀតណាម-គុយបា។

ក្នុងដំណើរទស្សនកិច្ចទាំងពីរនេះ វៀតណាមបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ កិច្ចសន្យាសេដ្ឋកិច្ច​ចំ​នួន ៤៣ លើវិស័យជាច្រើន ជាមួយក្រសួង ស្ថាប័នទាក់ទិននានារបស់បារាំងនិងគុយបា។ ដំណើរទស្សនកិច្ច របស់អគ្គលេខាលោក Nguyen Phu Trong បានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពដ៏ជ្រាលជ្រៅរវាងប្រជាជន​វៀតណាមជាមួយប្រជាជនបារាំងនិង ប្រជាជនគុយបា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top