• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាមានគោលបំណងចង់រួមជាមួយវៀតណាមពង្រឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩

ពិធីប្រគល់ ទទួលអំណោយពីរដ្ឋាភិបាល និងប្រជាជនវៀតណាម ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ (រូបថត៖ កាសែត Nhan Dan )
 

ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ ១៩ នោះ កម្ពុជា និងវៀតណាមចាំចាច់ត្រូវរួមកម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ ព្រមទាំងបន្តជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម លោក Vu Quang Minh ដែលបានចូលជូបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូត នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែកក្កដា។

ក្នុងឱកាសនេះ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានារបស់លោកឯកអគ្គរដ្ឋទូតលោក Vu Quang Minh ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន រួមចំណែកពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអបអរសាទរចំពោះសមិទ្ធិផល និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ព្រមទាំងបានថ្លែងអំណរគុណដល់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ដែលបានបង្កលក្ខណៈងាយស្រួលដល់សហគម៍ធុរកិច្ច និងសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top