G7សង្កត់ធ្ងន់ទៅលើការរំសាយសព្វាវុធនុយក្លេអ៊ែរនិងការពារសេរីភាពនាវាចរ
សន្និសីទរដ្ឋមន្ត្រីការបទេស នៃបណ្តាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍G7 បានប្រពឹ្រត្តទៅនៅទីក្រុង Hiroshima ប្រទេសជប៉ុន ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១០ និងទី១១ខែមេសាឆ្នាំ២០១៦នោះ បានចេញសេចក្តីថ្លែងការណ៍ Hiroshima ដោយអំពាវនាវកសាងពិភពមួយគ្មានអាវុធនុយក្លេអ៊ែរ។ ចំពោះលទ្ធិភេរវកម្មវិញ សេចក្តីប្រកាស Hiroshima បានថ្កោលទោសចំពោះរាល់ការ វាយប្រហារភេរវកម្មដែលកើត មានឡើងនៅអឺរ៉ុបនាពេលកន្លងទៅរួមទាំងឯកភាព គ្នាថា នឹងដឹកនាំកិច្ចសហប្រ តិបត្តិការសកលក្នុងការខំប្រឹងប្រែងរាំងស្កាត់ការវាយប្រហាររបស់ភេរវករ។ សេចក្តីប្រកាសនេះ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃការរក្សាសណ្តាប់ធ្នាប់ដោយឈរ លើច្បាប់អន្តរជាតិ ជាក់ស្តែងគឺអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ (UNCLOS) ព្រមទាំងអំពាវនាវឲ្យប្រទេសនានា គោរពសាលក្រមរបស់តុលាការ អន្តរជាតិស្តីពីការដោះស្រាយជំលោះដែនដី។ សេចក្តីក្រកាសនេះ បានអំពាវនាវ ឲ្យភាគីទាក់ទិននានា អនុវត្តដោយគ្រប់គ្រាន់ នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងអនុវត្តការបង្កើតក្រមប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធិភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម