ព័ត៌មាន
APEC 2017 ៖ បន្តកិច្ចប្រជុំរបស់បណ្ដាក្រុមការងារ និងអនុគណៈកម្មធិការវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច
APEC 2017 ៖ បន្តកិច្ចប្រជុំរបស់បណ្ដាក្រុមការងារនិងអនុគណៈកម្មធិការវេទិកាសហប្រតិតបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក
នាថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa ) បណ្ដាដំណាង បានចូលរួមសន្និសីទមន្ត្រីជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីកលើកទី១ (SOM 1) និងបណ្ដាកិច្ចប្រជុំទាក់ទិននានា ចូលដល់ថ្ងៃធ្វើការទី៥ ដោយមានកិច្ចប្រជុំរបស់ក្រុមការងារ និងអនុគណៈកម្មាធិការវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ស្ដីអំពីបែបបទគយ (SCCP) ប្រឆាំងភេរវកម្ម (CTWG) ក្រុមការងារស្ដីអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស (HRDWG) គណៈកម្មាធិការពាណិជ្ជកម្ម និងវិនិយោគ (CTI) ក្រុមបញ្ជាណែនាំ ស្ដីអំពីពាណិជ្ជកម្មអេឡិកត្រូនិក (ECSG) វេទិកាផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រ និងជីវភាពរស់នៅ (LSIF)ក្រុមការងារ ស្ដីអំពីច្បាប់និងគោលនយោបាយប្រកួតប្រជែង(CPLG)។
ក៏ក្នុងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ ឆ្នាំ២០១៧នេះដែរ ដើម្បីត្រៀមរៀបចំអោយសន្និសីទអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក បានប្រព្រឹត្តទីនៅទីក្រុង Nha Trang អគ្គនាយកដ្ឋានគយ (ក្រសួងហិរញ្ញវត្ថុ) បានរៀបចំសិក្ខាសាលា៖ អនុវត្តកម្មវីធីធ្វើសកម្មភាព ស្ដីអំពីការចុះខ្សោយមូលដ្ឋានគយ និងផ្ទេរប្តូរប្រាក់ចំណេញ (BEPS) ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក។ សិក្ខាសាលានេះ មានការចូលរួម របស់ដំណាងជាង ១០០នាក់ ជាមន្ត្រីហិរញ្ញវត្ថុអ្នកជំនាញការអំពីពន្ធ អ្នកជំនាញការរបស់ធនាគារពិភពលោក (WB) អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) និងដំណាងក្នុងប្រទេស។ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សា អំពីបញ្ហាអនុវត្តកម្មវីធីធ្វើសកម្មភាព ចំពោះការចុះខ្សោយមូលដ្ឋានគយ និងការផ្ទេរប្តូរប្រាក់ចំណេញសំរាប់ខឿនសេដ្ឋកិច្ចជាសមាជិក វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម