ព័ត៌មាន
APEC ផ្តល់អាទិភាពអំពីសន្តិសុខស្បៀងអាហារនិងកសិកម្មសមស្របជាមួយបំរ៉ែបមរួលអាកាសធាតុ
APEC ផ្តល់អាទិភាពអំពីសន្តិសុខស្បៀងអាហារនិងកសិកម្មសមស្របជាមួយបំរ៉ែបមរួលអាកាសធាតុ
ក្នុងក្របខ័ណ្ឌសន្និសីទលើកទិមួយ បណ្ដាមន្ត្រីជាន់ខ្ពស់( SOM 1) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ២០១៧ និងកិច្ចប្រជុំទាក់ទិននានា នាថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ( ខេត្ត Khanh Hoa) ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានរៀបចំវេទិកាដៃគូគោលនយោបាយ ស្ដីអំពីសន្តិសុខស្បៀងអាហារ (PPFS)។
តាមរយៈការពិភាក្សា បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក បានវាយតំលៃខ្ពស់ប្រទេសម្ចាស់វៀតណាម ក្នុងការផ្តើមគំនិត និងលើកឡើងបញ្ហាស្នូល ត្រៀមរៀបចំឯកសារយ៉ាងហ្មត់ចត់ ដើម្បីអនុវត្តប្រសិទ្ធិភាពលទ្ធផល វេទិកាសន្ទនាគោលនយោបាយ ស្ដីអំពីសន្តិសុខស្បៀងអាហារ។ ប្រការនេះបានបង្កើតឡើងគ្រិះដ្ឋានសំរាប់សកម្មភាពជាបន្ត ក្នុងឆ្នាំ APEC ២០១៧ ដែលក្នុងនោះមានជំនួបសន្ទនាជាន់ខ្ពស់ ស្ដីអំពីសន្តិសុខស្បៀងអាហារ និងកសិកម្មចីរភាព ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) នាខែសីហាឆ្នាំ២០១៧៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម