• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

១៤ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ


 ១៤ ថ្ងៃជាប់ៗគ្នា វៀតណាមមិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ
 

ចាប់​ពីម៉ោង ៦ ថ្ងៃទី១៦ ខែមេសា ដល់ ម៉ោង ៦ ថ្ងៃទី៣០ ខែមេសា ពោលគឺ ១៤ ថ្ងៃជាប់ៗគ្នា វៀតណាម មិន​រក​ឃើញ​ករណី​ឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ។
 
គណៈកម្មាធិការ​ជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 បានឲ្យដឹងថា គិតត្រឹមម៉ោង៦ ថ្ងៃទី៣០ ខែ​មេសា វៀតណាមបន្តមិនរកឃើញករណីឆ្លង COVID – 19 ថ្មីឡើយ។ ដូច្នេះចាប់ពីម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា ​ដល់ ម៉ោង ៦ ថ្ងៃទី ៣០ ខែមេសា ពោលគឺ ១៤ ថ្ងៃជាប់ៗគ្នា វៀតណាម មិនរកឃើញករណីឆ្លង Covid-19 នៅ​ក្នុងសហគមន៍ឡើយ។
 
សូមបញ្ជាក់​ដែរថា ក្នុងករណីឆ្លងជំងឺ COVID – 19 សុរបចំនួន ២៧០ នាក់នោះ វៀតណាមមាន ១៣០ ករណីនាំ​ចូល​ពី​បរទេស ហើយត្រូវបានដាក់ឲ្យស្ថិតនៅដាច់ដោយឡែកភ្លាមៗ។ វៀតណាមមាន២១៩/២៧០ ករណីបាន​ជាសះ​ស្បើយ  (៨១%) នាបច្ចុប្បន្ននេះ មានអ្នកជំងឺចំនួន៥១ នាក់កំពុង​ទទួលការ​ព្យាបាល​នៅ​ឯមណ្ឌល​សុខ​ភាព​ ហើយគ្មាន​ករណីស្លាប់ឡើយ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top