24/08/2019 11:35 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកពិភាក្សាជាមួយសមាជិកសភា លោក Ted Yoho អំពីគ្រប់វិស័យសហប្រតិបត្តិការវៀតណាម - អាមេរិក


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc និង លោក Ted Yoho សមាជិកសភា (រូបថត៖ VOV)
 

លោក Ha Kim Ngoc និងលោក Ted Yoho បាន​សម្តែង​នូវក្តី​សប្បាយ​រីក​រាយ​ចំពោះ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំង​ក្លាលើ​សរសរ​ទ្រូង​ចំនួន ៩ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះមានវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ​ពាណិជ្ជកម្ម សន្តិសុខ - ការពារជាតិ ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមជាដើម
 
នៅក្នុង​ជំនួបនាពេលថ្មីៗនេះ រវាង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc និង លោក​ Ted Yoho សមាជិកសភា សមាជិកជាន់ខ្ពស់នៃអនុគណកម្មការអាស៊ី - ប៉ាស៊ីហ្វិកនៃ​គណៈ​កម្មាធិការ​កិច្ចការបរទេស​សហរដ្ឋអាមេរិក នៅ​ទីស្នាក់ការសភាអាមេរិក។

អញ្ជើញ​ថ្លែងនៅទីនេះ លោក Ha Kim Ngoc និងលោក Ted Yoho បាន​សម្តែង​នូវក្តី​សប្បាយ​រីក​រាយ​ចំពោះ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លាលើសរសរទ្រូងចំនួន ៩ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះមាន​វិស័យ​នយោបាយ​ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ - ការពារជាតិ ការជំនះពុះ​ពារ​លើផល​វិបាក​នៃសង្គ្រាម​ជាដើម​។ លើសពីនេះទៅទៀត លោក លោក Ha Kim Ngoc និងលោក Ted Yoho ក៏បានផ្លាស់ប្តូរយ៉ាងស្មោះត្រង់ អំពីបញ្ហា​ ប្រជាធិបតេយ្យ  សិទ្ធិមនុស្ស ហើយចាត់ទុកថារាល់បញ្ហាអាចដោះស្រាយតាមរយៈការសន្ទនាស្ថាបនា ដោយផ្អេក​កលើស្មារ​តីយោគយល់គ្នា គោរពរបៀបរបបនយោបាយ និងច្បាប់របស់គ្នាទៅវិញទៅម​ក។
 
ស្ដីពីបញ្ហាសមទ្រខាងកើត លោក Ted Yoho​ បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះរាល់​ការ​វិវឌ្ឍ​នាប​ច្ចុប្បន្ន​នេះនៅលើសមុទ្រខាងកើត ខណៈដែលចិនបានបញ្ជូននាវាស្ទង់ប្រេង និង រួមជាមួយនាវា​អម​ការពារ​មួយ​ចំនួ​នចូលមកតំបន់សេដ្ឋកិច្ចផ្ដាច់មុខរ​បស់វៀតណាម ដោយ រំលោភបំពាន​លើសិទ្ធិ អធិបតេយ្យ​ភាព​និង​យុត្តាធិកា​ររបស់​វៀតណាម។ សមាជិ​កសភាបាន​ប្រឆាំងជំទាស់​យ៉ាងដាច់​អហង្ការ​ចំពោះស​កម្មភាព​រំលោភ​បំពាន​លើអធិបតេយ្យ​ភាពរបស់ប្រទេសឆ្នេរសមុទ្រ ដោ​យរំលោភបំពានលើច្បាប់អន្តរជាតិ​ និង អនុសញ្ញា​ស្ដីពីច្បាប់​សមុទ្រ​ UNCLOS ឆ្នាំ ១៩៨២ ធ្វើយោធូបនី​យកម្មកោះសិប្បនិម្មិត​ដែលបាន​សាង​សង់​ខុស​ច្បាប់​នៅសមុទ្រ​ខាង​កើត ធ្វើឲ្យសំណឹកជំនឿទុកចិត្ត បង្កើ​នភាពតានតឹង គំរាមកំហែងសេរីភា​ពនា​វាចរណ៍ និងអាកាសចរណ៍​ ក៏ដូចជាប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព​ក្នុងតំបន់​ផង​ដែរ​៕ ​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ