24/02/2019 10:11 GMT+7 Email Print Like 0

ឯកអគ្គរដ្ឋទូតវៀតណាមនៅអាមេរិក៖វៀតណាមគឺជា “កាតាលីករពិសេស” សម្រាប់ដំណើរការចរចារអាមេរិក-កូរ៉េខាជើង


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc អញ្ជើញឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)
 

 កិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងលើកទី២ នៅទីក្រុង​ហាណូយ​គឺជាព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​ដែល​កំពុង​បាន​​ពិភពលោក​​ផ្តោតការយកចិត្ត​ទុកដាក់​ជាចម្ប​ងនាពេលបច្ចុ​ប្បន្ន​​នេះ។​

ការ​ដែល​ប្រទេសទាំងពីរបានស្នើវៀតណាមនិង​វៀតណាមយល់ព្រមរៀបចំព្រឹត្តិការណ៍នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា វៀតណាម​ជាសមាជិកសកម្មនិងមាន​ការទទួលខុស​ត្រូវរបស់​សហគមន៍អន្ត​រជាតិ។ អញ្ជើញ​ឆ្លើយ​សំភាសន៍​អ្នកយកព័ត៌មាន​ VOV ប្រចាំសហរដ្ឋអាមេរិក មុន​នឹងប្រព្រឹត្ត​ទៅជំនួប​កំពូល ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​សហរដ្ឋអាមេរិក​លោក Ha Kim Ngoc បានអះ​អាងថា៖ “បើក្រ​ឡេក​មើលលើ​វិស័យធា​នាសន្តិសុខ  ចម្ងាយ​ភូមិ​សាស្ត្រ និងបដិសណ្ឋារកិច្ច​របស់ប្រទេសម្ចាស់ផ្ទះ រួមទាំងសមត្ថភាពក្នុងការ​រៀបចំ​ព្រឹត្តិការណ៍នៅ “កម្រិត​ពិភពលោក” ... គឺវៀតណាម​ឆ្លើយតបយ៉ាងល្អ។ ប៉ុន្តែមិនត្រឹមតែប្រទេសវៀត​ណាម ប៉ុណ្ណោះទេ សូម្បីតែប្រទេស​មួយចំនួន​ទៀតនៅក្នុង​តំបន់ក៏​បំពេញ​តាម​តម្រូវ​ការទាំង​នោះរបស់​កូរ៉េខាង​ជើង​និង​សហរដ្ឋ​អាមេរិក​ដែរ​។​

កូរ៉េ​ខាងជើងនិងសហរដ្ឋអាមេរិកបានជ្រើសរើ​សទីក្រុងហាណូយ - ដែល​ជាទីក្រុង​សន្តិភាព​និងជារដ្ឋធានី​របស់ប្រទេស​វៀត​ណាម ប្រហែលជាដោយសារលក្ខណៈ​ពិសេសរបស់វៀតណាម ពោលគឺ ​វៀតណាម​ជា “កាតាលីករ​ពិសេស” សម្រាប់ដំណើរការ​ចរចារអាមេរិក​-កូរ៉េខាងជើង។ ភាគីនីមួយៗ​បាន​រកឃើញ​នៅវៀត​ណាម​នូវបំណង​ប្រាថ្នាដែល​គេកំពុងរំពឹង​ទុកពីភាគីម្ខាងទៀត។ និ​យារួម វៀតណាម​គឺជានិមិត្ត​រូបនៃ​បំណង​ប្រាថ្នា​សន្តិភាព​និង​ការផ្សះផ្សា ​ពីការប្រឈមមុខគ្នាទៅជាការសន្ទនា​ ពីការសង្ស័យ​គ្នាទៅវិញទៅ​មកទៅ​ជាការកសាង​ទំនុកចិត្ត​ និងពីអតីតសត្រូវក្លាយជាដៃគូរបស់​គ្នាទៅវិញទៅមក”​។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Ha Kim Ngoc សារ​ដែល​វៀត​ណាម​ចង់ផ្សព្វ​ផ្សាយ​នៅក្នុង​កិច្ចប្រជុំលើកនេះ ​មិនត្រឹមតែផ្តល់ទីតាំង ភ័ស្តុ ភារនិងសន្តិសុ​ខសម្រាប់​ជំនួបប៉ុណ្ណោះទេ​ ថែម​ទាំ​ង​ជា​ការ​​លើ​កទឹកចិត្ត​ឲ្យភាគីទាំងពីរ “ទុកអតីតកាលមួ​យអន្លើ ជំនះភា​ពខុសគ្នា ​ដើម្បីឆ្ពោះទៅអ​នាគត​”៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ