20/09/2021 21:37 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅទីក្រុង Can Tho និងខេត្ត Tra Vinh

នារសៀលថ្ងៃទី ១៨ ខែកញ្ញា ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានជួបធ្វើការជាមួយទីក្រុង Can Tho និងខេត្ត Tra Vinh ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងតំបន់។
 

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)


នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ខេត្តត្រាវិញ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩  ពោលគឺជំងឺរាតត្បាតត្រូវបានគ្រប់គ្រងនិងខេត្តកំពុងដំណើរការផលិតកម្មឡើងវិញ។ ឧប នាយករដ្ឋមន្ត្រីលោក Vu Duc Dam បានក្រើនរំលឹកថា នៅពេលដែលអាជីវកម្មនៅខេត្តត្រាវិញវិលត្រលប់មកដំណើរការរោងចក្រនិងសហគ្រាសឡើងវិញ ត្រូវធានាឱ្យបាននូវលក្ខណៈវិនិច្ឆ័យ “បៃតង ៣” (រោងចក្របៃតង កន្លែងស្នាក់នៅបៃតងនិងកម្មករបៃតង)។ កម្មករដែលវិល ត្រឡប់មកធ្វើការវិញនឹងត្រូវបានធ្វើតេស្តអង់ទីហ្សែនយ៉ាងរហ័សសម្រាប់ជំងឺ SARS-CoV-2 ផង ដែរ។

មុននេះ នៅរសៀលថ្ងៃទី ១៨ ខែកញ្ញាដែរ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជួបធ្វើការជាមួយទីក្រុង Can Tho ស្តីពីការការពារនិងទប់ស្កាត់ជំងឺកូវីដ ១៩។ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងការគ្រប់គ្រងជំងឺ។ ថ្វីត្បិតតែ ស្ថានភាពជំងឺរាតត្បាតនៅទីក្រុង Can Tho នៅតែមានភាពស្មុគស្មាញ ប៉ុន្តែនាពេលខាងមុខ ទីក្រុងត្រូវការបន្តបង្កើនល្បឿននៃការធ្វើតេស្តពិនិត្យសហគមន៍ដោយប្រេកង់កាន់តែក្រាស់ជាង។ យ៉ាងណាមិញ មូលដ្ឋានត្រូវតែពន្លឿនការធ្វើតេស្តរកអ្នកឆ្លងកូវីដ ១៩ ដើម្បីបំបែកករណី F0 មិនឲ្យឆ្លងក្នុង សហគមន៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ