• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ចុះត្រួតពិនិត្យមណ្ឌលសុខុមាលភាពទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយមជ្ឈមណ្ឌលសុខុមាលភាពទីក្រុងហូជីមិញ
 

​នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានចុះសួរសុខទុក្ខនិងជួបធ្វើការជាមួយមជ្ឈមណ្ឌលសុខុមាលភាពទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានស្នើទីក្រុងហូជីមិញ បន្តកៀរគរប្រភពធនធានសង្គមបន្ថែមទៀត ដើម្បីរួមដៃគ្នាក្នុងការបង្ការជំងឺរាតត្បាត និងបានអំពាវនាវឱ្យអ្នកជំងឺ F0 ដែលបានជាសះស្បើយ ចូលរួមក្នុងការថែទាំអ្នកជំងឺដែលកំពុងព្យាបាល។ ទីក្រុងនេះក៏ត្រូវបង្កើតក្រុមឆ្លើយតបតាមអនឡាញ ដែលអាចចាត់តាំងសហភាពយុវជនដើម្បីកត់ត្រា ផ្ទៀងផ្ទាត់ ឆ្លើយតបនិងជួយប្រជាជនឲ្យបានយ៉ាងឆាប់រហ័ស។

ចាប់ពីថ្ងៃទី១៥ ខែសីហាដល់ថ្ងៃទី៣០ ខែសីហា មជ្ឈមណ្ឌលសុខុមាលភាពទទួលបានការជួយឧបត្ថម្ភទំនិញចាំបាច់ដើម្បីបម្រើដល់ប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាល នៃជំងឺកូវីដ ១៩ ដែលមានតម្លៃជាង ៤១.៥ ពាន់លានដុង។ គិតត្រឹមថ្ងៃទី ២៩ ខែសីហា មជ្ឈមណ្ឌលបានរៃអង្គាសបានជាង ១,៨ លានកញ្ចប់សុខុមាលភាព (អំណោយនីមួយៗមានតម្លៃ ៣០ ម៉ឺនដុង) ហើយត្រូវបានបញ្ជូនទៅ ខ័ណ្ឌ ស្រុកនិងទីក្រុង Thu Duc ដើម្បីចែកចាយដល់គ្រួសារដែលជួបការលំបាកក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចិន និងអាមេរិក ឯកភាពកសាង ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា

ចិន និងអាមេរិក ឯកភាពកសាង «ទំនាក់ទំនងស្ថិរភាព​ជាយុទ្ធសាស្ត្រមាន​លក្ខណៈ​ស្ថាបនា»

ថ្លែងនៅក្នុងកិច្ចសន្ទនាបិទជិតជាមួយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ នៅព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុងប៉េកាំង ក្នុងក្រប់ខ័ណ្ឌដំណើរ​ទស្សនកិច្ចរបស់លោក ត្រាំ នៅ​ប្រទេសចិន (១៣-១៥ ឧសភា) ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានឲ្យ​ដឹងថា ភាគីទាំងពីរបាន​ឯកភាពរួមគ្នាកសាងទំនាក់ទំនងស្ថិរភាពយុទ្ធសាស្ត្រ មាន​លក្ខណៈ​ស្ថាបនា។

Top