• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ចុះត្រួតពិនិត្យការងារបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាតនៅតាមមូលដ្ឋានផលិតកម្ម ពាណិជ្ជកម្ម សេវាកម្មនៃទីក្រុងហូជីមិញ

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ជួបធ្វើការជាមួយក្រុមហ៊ុន Vissan។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាតកូវីដ ១៩ បានចុះត្រួតពិនិត្យការងារបង្ការទប់ស្កាត់រោគរាតត្បាត នៅតាមមូលដ្ឋានផលិតកម្ម ពាណិជ្ជកម្មសេវាកម្មមួយចំនួន។ ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងថា ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត នៅទីក្រុងហូជីមិញនៅបន្តប្រព្រឹត្តទៅក្នុងរយៈពេលដ៏យូរអង្វែង ដូច្នេះត្រូវ អនុវត្តន៍ដំណោះស្រាយដោយ បត់បែនតាមកាលៈទេសៈ ដើម្បីជួយអង្គភាពអាជីវ កម្មផលិតចំណីអាហារ ដឹកជញ្ជូនទំនិញ ធានាជីវភាពរស់នៅរបស់ប្រជាជន។

ចំណែកឯបណ្ដាមូលដ្ឋានផលិតកម្ម ពាណិជ្ជកម្ម សេវាកម្មសុទ្ធតែ បញ្ជាក់ថា កំពុងខិតខំប្រឹងប្រែងជំនះលើការលំបាក អនុវត្តន៍វិធានការបង្ការទប់ ស្កាត់ជម្ងឺរាតត្បាតប្រកបដោយសុវត្ថិភាព ដើម្បីថែរក្សាប្រតិបត្តិការផលិតកម្ម ធានាប្រភពផ្គត់ផ្គង់។ ក្រុមហ៊ុន Vissan ដែលជាអង្គភាពអាជីវកម្មផ្គត់ផ្គង់ស្បៀង អាហារ ចំណីអាហារកែច្នៃនិងស្រស់ៗ បានឲ្យដឹងថា គិតត្រឹមពេលនេះ ក្រុមហ៊ុន បានរៀបចំប្រតិបត្តិការផលិតកម្មឡើងវិញ តភ្ជាប់មូលដ្ឋាននានាដែលមានលក្ខ ខណ្ឌគ្រប់គ្រាន់ក្នុងការកែច្នៃ វេចខ្ចប់ និងដឹកជញ្ជូន សម្រេចបានផលិតភាពផ្គត់ ផ្គង់ប្រមាណ៨០%។ ប្រហាក់ប្រហែលគ្នានេះដែរ ក្រុមហ៊ុន Tikinow Smart Logistics ដែលជាអង្គភាពអាជីវកម្មក្នុងវិស័យដឹកជញ្ជូននិងភស្តុភារកម្ម កំពុងខិតខំ អនុវត្តន៍ការប្រគល់ទំនិញមិនប៉ះពាល់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top