05/02/2021 08:54 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam៖ ទំនងធ្វើតេស្តិ៍កូវីដ ១៩ លើទ្រង់ទ្រាយធំ

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)
 

“ខេត្ត Quang Ninh ត្រូវចាត់ចែងការយកសំណកធ្វើតេស្តិ៍យ៉ាងឆាប់រហ័សតាមក្រុមគ្រួសារសម្រាប់ក្រុមមុខសញ្ញាប៉ះពាល់ជាមួយមនុស្សជាច្រើនដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង។ ដោយឈរលើស្មារតីនៃការធ្វើតេស្តិ៍រហ័ស ដើម្បីមានមូលដ្ឋានក្នុងការចាត់វិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលដល់សហគមន៍”។ នោះគឺជាមតិបញ្ជាណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិ បាលនិងខេត្ត Quang Ninh ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅមូលដ្ឋាន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរដ្ឋាភិបាល។ លោក Vu Duc Dam អញ្ជើញផ្តល់អនុសាសន៍ថា៖ “ខ្ញុំយល់ស្របជាមួយខេត្ត Quang Ninh ត្រង់ថា បើចាំបាច់គឺត្រូវដាក់នៅដាច់ដោយឡែក និងត្រូវបិទច្រកចេញចូល ប៉ុន្តែទ្រង់ទ្រាយបិទតូចចង្អៀតតាមដែលអាចធ្វើទៅបាន។ ពីព្រោះវាទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជនទៀតសោត។ យ៉ាងណាមិញ ប្រសិនបើការបិទទីតាំងមានទ្រង់ទ្រាយធំបំផុត គឺជាការសម្រេចចិត្តងាយស្រួលសម្រាប់អ្នកគ្រប់គ្រង ប៉ុន្តែអ្នកទទួលរងគឺប្រជាជន។ ម្លោះហើយ ជំនួសឱ្យការបិទស្រុកទាំងមូល យើងនឹងបិទច្រកចេញចូលនៃសង្កាត់មួយចំនួន ហើយជំនួសឱ្យការបិទសង្កាត់ទាំងមូល យើងគ្រាន់តែបិទពីរបីភូមិប៉ុណ្ណោះ។ នេះគឺជាភាពក្លាហានរបស់អ្នកដឹកនាំ”។

សូមគូសបញ្ជាក់ថា យោងតាមរបាយការណ៍រហូតមកដល់ពេលនេះ ខេត្ត Quang Ninh បានធ្វើតេស្តិ៍សម្រាប់ ៣៦ ពាន់ ២៦៧ ករណី ដែលអាទិភាពការធ្វើតេស្ត៍ដំបូងលើករណី F1, F2 និង ករណីផ្សេងទៀត មានរោគសញ្ញាផ្តាសាយ ក្អក គ្រុន ក្តៅ ដកដង្ហើមខ្លី ដែលពាក់ព័ន្ធជាមួយជំងឺផ្លូវដង្ហើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ