• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh អញ្ជើញចូលរួមដើរថ្មើជើងចលនាប្រជាជនទាំងមូលពាក់មួកសុវត្ថិភាពឲ្យកុមារ

ព្រឹត្តិការណ៍នេះគឺសំដៅលើកកំពស់មនសិការក្នុងការពាក់មួកសុវត្ថិភាពឲ្យកុមារ ក៏ដូចជាចលនាសង្គមទាំងមូលពាក់មួកសុវត្ថិភាពនៅ ពេលចូលរួមធ្វើចរាចរណ៍ដោយម៉ូតូនិងកង់អគ្គីសនីផងដែរ។

បណ្ដាតំណាងនិងសិស្សានុសិស្សរាប់ពាន់នាក់ដើរថ្មើជើងលើវិថី Le Duan ដើម្បីជួយជ្រោមជ្រែងកម្មវិធី។ (រូបថត៖ VOV)


នាព្រឹកថ្ងៃទី២៧ កញ្ញា នៅទីក្រុងហូជីមិញ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិនិង រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូនលោក Nguyen Van The ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹម និងទីក្រុងហូជីមិញផ្សេងៗទៀត បានអញ្ជើញចូលរួមដើរថ្មើជើងចលនាប្រជាជនទាំងមូលពាក់មួកសុវត្ថិភាពឲ្យកុមារ។ ព្រឹត្តិការណ៍នេះគឺសំដៅលើកកំពស់មនសិការក្នុងការពាក់មួកសុវត្ថិភាពឲ្យកុមារ ក៏ដូចជាចលនាសង្គមទាំងមូលពាក់មួកសុវត្ថិភាពនៅពេលចូលរួមធ្វើចរាចរណ៍ដោយម៉ូតូនិងកង់អគ្គីសនី ផងដែរ។ ថ្លែងនៅពិធីនេះ លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានអះអាងថា ការចលនាប្រជាជនទាំងមូលពាក់មួកសុវត្ថិភាពឲ្យកុមារគឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់និងការសន្យាដ៏ខ្លាំងក្លារបស់សង្គមទាំងមូលក្នុងការការពារសុវត្ថិភាពជីវិតនិងសុខភាពសម្រាប់ជំនាន់ក្រោយៗរបស់ប្រទេសជាតិ ព្រមទាំងរួមដៃគ្នាទប់ស្កាត់ការឈឺចាប់ដែលបានបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top