01/03/2020 13:21 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh៖ ខេត្ត Dak Lak កំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតងនិងថាមពលស្អាត


 លោកឧបនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Dak Lak
 

នារសៀលថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២០ ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Dak Lak ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក Truong Hoa Binh បានស្នើអោយខេត្ត Dak Lak គួរតែ​មាន​ដំណោះ​ស្រាយ​ជាក់​ស្តែងថែមទៀត ដើម្បីធ្វើអាជីវកម្មនិងពង្រីកប្រៀបខ្លាំងក្នុងតំបន់។
 
ពោលគឺ ត្រូវ​បន្តអនុវត្តការដាំដុះការពារនិងអភិវឌ្ឍព្រៃឈើ ព្រមទាំងទាក់ទាញការវិនិយោគ ក្នុងការអភិ វឌ្ឍគម្រោង​ថាមពលស្អាត ពីព្រះអាទិត្យនិងខ្យល់នៃតំបន់ Tay Nguyen ក៏ដូចជា ផ្សារភ្ជាប់​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាមួយការអភិរក្ស និងពង្រីកវប្បធម៌ដ៏វិសេសវិសាលនៃជនជាតិភាគតិច ដើម្បីបង្កលក្ខណៈ​ងាយ​ស្រួល​ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ទន្ទឹមជាមួយគ្នានេះ Dak Lak  គួរតែបន្តកសាងតំបន់​មាន​​ស្ថេរភាព​និង​មិត្តភាព ដើម្បីកសាងនិងអភិវឌ្ឍទីក្រុង Buon Ma Thuot អោយបាន​សក្តិសមជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen​។ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានផ្តល់អនុសាសន៍ថា៖
 
“ខេត្ត Dak Lak ត្រូវការស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មបៃតង ព្រៃឈើបៃតង ថាមពលស្អាត ហើយទាំង​អស់​នេះជា​ប្រៀបខ្លាំងរបស់តំបន់ Tay Nguyen ដែរ។ ទន្ទឹមជាមួយគ្នានោះ តម្លៃវប្បធម៌​របស់​ប្រជាជន​នៃជន​ជាតិ​ភាគ​តិច​នៅតំបន់ Tay Nguyen  ក៏ដូចជាវប្បធម៌គងឃ្មោះ ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ ជាបេតិ​កភណ្ឌវប្បធម៌ពិភពលោកនោះ សុទ្ធតែបង្កើតផលិតផលទេសចរណ៍ល្អៗ ដើម្បី​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់ខេត្ត។ បន្ទាប់មក យើងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញអោយសមស្រប”។

ក្នុង​ឱកាសនេះលោកឧបនាយករដ្ឋមន្រ្តីបានប្រគល់ថវិកាលើកទឹកចិត្តសិក្សាសម្រាប់ខេត្ត Dak Lak ចំនួន ១០០ លានដុងដើម្បីថែទាំដល់និស្សិតនិងកុមារជនជាតិភាគតិច និងប្រគល់ប្រាក់ ២០០ លានដុង ដើម្បីទ្រទ្រង់​ការកសាងផ្ទះសាមគ្គីភាពដ៏ធំមួយនៅខេត្ត Dak Lak ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ