• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam អញ្ជើញ​ចូលរួម​សន្និសីទ​ស្តីពី​ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid 19

នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទអនឡាញស្ដីពីការអនុវត្តន៍ការងារសុខាភិបាលឆ្នាំ ២០២០ និងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid 19។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ


អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើឲ្យក្រុមការងារពិសេសចងក្រងកូនសៀវភៅណែនាំអំពីវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid 19 និងធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។


ដោយសង្កត់ធ្ងន់ថាប្រទេសវៀតណាមមានយុទ្ធនាការចាប់ផ្ដើមពីដំបូងដោយជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើឲ្យប្រព័ន្ធទាំងមូលបន្តទប់ទល់នឹងជំងឺប្រកបដោយប្រសិទ្ធភាព និងបន្ត អនុវត្តវិធានការបង្ការ ទប់ស្កាត់ជំងឺ ជាពិសេសគឺប្រជាជនគ្រប់រូបត្រូវចូលរួមការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid 19 នេះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងរយៈពេល ១១ ថ្ងៃកន្លងទៅ វៀតណាមមិនបានរកឃើញករណីឆ្លង វីរុសកូរ៉ូណាប្រភេទថ្មីឡើយ។ ទន្ទឹមនឹងនេះ អ្នកជំងឺ ១៦ នាក់ដែលផ្ទុក Covid 19 បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top