• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung អបអរសាទរសហគ្រាសអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគនៅវៀតណាម

នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញជួបពិភាក្សាជាមួយសមាគមពាណិជ្ជកម្មវៀតណាមនៅអូស្ត្រាលី។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ VGP)

ក្នុងជំនួបពិភាក្សានេះ លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះ តួនាទីនិងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជួយគាំទ្រដល់ការអភិវឌ្ឍធុរកិច្ច  វៀតណាម នៅអូស្ត្រាលីនិយាយរួមនិងទីក្រុង Melbourne និយាយដោយឡែក។ ទន្ទឹមនឹងនេះដែរលោកក៏បានអបអរសាទរសមាគមនេះកំពុងត្រៀមខ្លួនបើកមជ្ឈមណ្ឌលជម្រុញពាណិជ្ជកម្ម - វិនិយោគ វៀតណាម​ - អូស្ត្រាលីនៅទីក្រុង Melbourne ដើម្បីផ្សព្វផ្សាយនិងធ្វើជាស្ពានតភ្ជាប់សម្រាប់ទំនិញនិងសេវាកម្មរបស់វៀតណាមចូលទៅកាន់ទីផ្សារអូស្ត្រាលីផងដែរ។

នាថ្ងៃដដែលនោះ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំពីសម្ព័ន្ធក្រុមហ៊ុន Maquarie  ដែលជាមូលនិធិវិនិយោគធំបំផុតរបស់អូស្រ្តាលីក្នុងវិស័យថាមពលកកើតឡើងវិញនិងក្រុមហ៊ុន Woodside ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នគីមីរាវធំជាងគេ នៅអូស្ត្រាលីលោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអបអរសាទរចំពោះការដែលសហគ្រាសអូស្ត្រាលីបង្កើនការវិនិយោគលើវិស័យថាមពលនៅវៀតណាមជាពិសេសថាមពលកកើតឡើងវិញ។ ថ្នាក់ដឹកនាំនៃ​សហគ្រាសធំទាំងពីររបស់អូស្រ្តាលី មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគនិងការអភិវឌ្ឍគម្រោងថាមពលវាយោអគ្គិសនីនៅឯសមុទ្រ ក៏ដូចជាថាមពលពន្លឺព្រះអាទិត្យឧស្ម័នគីមីរាវអគ្គិសនីនៅប្រទេស​វៀតណាម​ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top