07/09/2019 11:46 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥


 ឧបនាយក​​រដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជួបសន្ទនាជាមួយសមភាគីរុស្ស៊ីលោកស្រី Olga Golodets (រូបថត៖ VGP)
 

ក្នុង​ក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥ដែលប្រព្រឹត្តទៅនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Trinh Dinh Dung បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ពេញ​អង្គ​ក្រោម​ អធិបតីភាព​របស់ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Puti​n។​
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំពេញអង្គនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់ថា ក្នុង​ឋានៈ​ជាមហា​អំណាច​នៅតំបន់អាស៊ី-អឺរ៉ុប រុស្ស៊ីយក ចិត្តទុកដាក់ដល់ការអភិវឌ្ឍយ៉ាងស្វាហាប់នៃតំបន់អាស៊ី-ប៉ាស៊ី​ហ្វិក​ ហើយត្រៀម ខ្លួនជាស្រេចធ្វើការសន្ទនា​ដោយសមភាព​ជាមួយ​ប្រទេស​ដទៃក៏​ដូច​ជាចូល​រួម​កិច្ច​សហប្រតិ​បតិ្តការ​ពហុភាគី​នៅវេទិកានានាដូចជាសហភាព​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) អង្គការ​សហប្រតិបតិ្តការ Shanghai (SOC) និង​វេទិកាសហប្រតិបតិ្តការ សេដ្ឋ​កិច្ចអាស៊ី-ប៉ាស៊ីហ្វិក​ (APEC) ជាដើម។
​ 
ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បាន​ទទួល​ជួប​ជាមួយ​តំណាង​ពេញ​សមត្ថភាព​របស់​ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិសហគ្រាសលោក​ B. Titop។ លោក Titop បានជម្រាបថា​ នាពេល​កន្លងទៅ រុស្ស៊ីបានចាត់វិធានការជាច្រើនក្នុងកិច្ចការពារសិទ្ធិសហគ្រាស ព្រមទាំងមានគោល បំណង​ចង់​សហប្រតិបតិ្តការជាមួយវៀតណាមដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើ វិស័យនេះ។ លោក​ឧបនាយក​រដ្ឋ​មន្រ្តី​វៀត​ណាម​បានចាត់ទុកថា នេះជាទិសដៅ សហប្រតិបតិ្តការថ្មីនិងសំខាន់ ដែលជួយ​អោយ​សហគ្រាស​នៃប្រទេស​ទាំង​ពីរ​ សហការគ្នាយ៉ាងស្អិតរមួត ហើយធានាផលប្រយោជន៍ដ៏ស្របច្បាប់របស់សហ គ្រាស សំដៅលើក​កំពស់​ប្រសិទ្ធភាព​ក្នុងគ​ម្រោងសហប្រតិបត្តិ​ការទ្វេភាគី​​ផងដែរ។
 
នៅក្នុងក្របខ័ណ្ឌដំណើរចូលរួមវេទិកាសេដ្ឋកិច្ច​បូព៌ាលើកទី៥នេះ ឧប​​នាយក​រដ្ឋមន្រ្តីវៀត​ណាម លោក Trinh Dinh Dung ក៏បាន​ទទួលជួបជាមួយ​ អភិបាលខេត្ត Primorie លោក Oleg Kozhemiako និង​ឧបនាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី​ លោក Yuri Trutnev ដែលជាតំណាងពេញសមត្ថភាពរបស់ប្រធានាធិបតីរុស្ស៊ីនៅ តំបន់ចុងបូព៌ា ផង​ដែ​រ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ