25/03/2019 10:25 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh ជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិសិង្ហបូរី


 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខសិង្ហបុរី លោក Teo Chee Hean 
 

 ទទួលតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលវៀតណាមលោក  Truong Hoa Binh ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុ​ខជាតិសិង្ហបុរីលោក Te​o Chee Hean បានមក​បំពេញ​ទស្សន​កិច្ច​ជាផ្លូវការ​នៅវៀត​ណាម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២​៦ ខែមីនា ឆ្នាំ​​២០១៩​។

ក្នុង​ជំនួបពិភាក្សានាថ្ងៃទី ២២ មីនា ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh និងឧបនាយករដ្ឋមន្ត្រី លោក​ Teo Chee Hean  បានពិភាក្សាគ្នាយ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងការពារជាតិនិងសន្តិសុខ រួម​ទាំង​ព្រម​ព្រៀង​គ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ តាមរយៈយន្តការទ្វេភាគីក៏ដូច​ជាក្នុងក្របខ័ណ្ឌពហុភាគី។​

ឧបនា​ យករដ្ឋ មន្រ្តីទាំងពីររូប បានឯកភាពគ្នា រួមសហការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​គ្រប់​ជ្រុង​ជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP។ ទន្ទឹមជាមួយគ្នានោះ ជំរុញកិច្ច​ចរចា​លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ភាគីទាំងពីរ​បាន​ព្រម​ព្រៀង​គ្នា ​ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗទៀត ​ដូចជាថាមពល ប្រេងនិងឧ​ស្ម័ន បច្ចេកវិទ្យា​ព័ត៌មាន​ សុវត្ថិភាព ប្រព័ន្ធដឹកជញ្ជូន ការ​អប់រំនិងការបណ្តុះបណ្តាល  ការអភិវឌ្ឍទីក្រុ​ងឆ្លា​តវៃ ទេសចរណ៍​និង​ការ​ជួប​ប្រាស្រ័យប្រជាជនជាដើម។​

ឧបនាយករដ្ឋមន្រ្តីទាំងពីររូបក៏បានព្រមព្រៀងគ្នា ជំរុញ​សាមគ្គីភាព​និង​ពង្រីក​នូវតួនា​ទី​ជាមជ្ឈមណ្ឌល​របស់​អាស៊ាន​ ក្នុង​បញ្ហាសន្តិសុខនិងយុទ្ធសាស្រ្តនៅក្នុងតំបន់។ ភាគី​ទាំងពីរបាន​ចែករំលែកការព្រួយបារម្ភ អំពី​បម្រែបម្រួល​យ៉ាងស្មុគស្មាញ​នៅសមុទ្រខាងកើត និ​ងគាំ​ទ្រការ​ដោះស្រាយ​ជម្លោះដោយ​សន្តិភាព​ដោយ​ឈរ​លើមូល​ ដ្ឋាន​ច្បាប់អន្តរជាតិ៕ ​

 

  តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ