23/03/2019 12:35 GMT+7 Email Print Like 0

ឧបនាយករដ្ឋមន្រ្តីវៀតណាម៖ ការអភិវឌ្ឍបណ្ដាញចល័ត 5G មានអត្ថន័យសំខាន់ ចំពោះអាស៊ាន


 ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN)
 

 ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអះអាងថា ប្រទេស​អាស៊ាន​ជានិច្ច​កាលស្រុះ​ចិត្តគំនិតគ្នាដើម្បីកសាងសហ គមន៍​ រួមចំណែក​ទៅក្នុង​សន្តិភាព​និង​វិបុលភាព​នៃ​ពិភពលោក​ទាំង​មូល។

នា​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងព័ត៌មាននិងទូរគមនាគមន៍ វៀត​ណាម​បាន​រៀប​ចំ​កិច្ច​ប្រជុំអាស៊ាន​ ស្ដីពី​ការអភិវឌ្ឍបណ្ដាញព័ត៌មានចល័ត ជំនាន់ទី៥​ (5G)។ កិច្ច​ប្រជុំ​នេះមាន​ការចូ​លរួម​របស់​តំណាង​អន្តរជាតិ​ដែលជារដ្ឋ មន្ត្រី ថ្នាក់ដឹកនាំស្ថាប័នគ្រប់គ្រងទូរគមនាគមន៍នៃប្រទេសអាស៊ាននិងប្រទេស ដៃគូផ្សេងៗ ​តំណាងអង្គការឯកទេសអន្តរជាតិ ថ្នាក់ដឹកនាំក្រុមហ៊ុនជួរមុខផ្នែក ផលិត ធ្វើអាជីវកម្មសេវាកម្ម​ទូរគមនាគមន៍​នៅក្នុងនិង​ក្រៅប្រទេស។
 
ថ្លែងនៅទីនេះ ឧបនាយករ​ដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអះអាងថា ប្រទេសអាស៊ាន​ជា​និច្ច​​កាល​ស្រុះចិត្តគំនិតគ្នាដើម្បីកសាងសហ គមន៍ រួមចំណែកទៅក្នុងសន្តិភាព​និង​វិបុលភាព​នៃពិភពលោក​ទាំង​មូល​​។ ការ អភិវឌ្ឍបណ្ដា​ញព័ត៌មានចល័ត 5G មិនត្រឹមតែជាបញ្ហាវិទ្យាសាស្ត្របច្ចេ​កវិទ្យា ប៉ុណ្ណោះទេ ថែមទាំង​មានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍរបស់វៀតណាមនិង ប្រទេសអាស៊ានដទៃ ទៀតផង។ ការអភិវឌ្ឍ​បណ្ដាញ 5G គឺពាក់ព័ន្ធដល់ការ ផ្លាស់ប្ដូរវិធីសាស្ត្រផលិតកម្មរបស់ពិភពលោក រួមជាមួយ​ការ​រីក​ចម្រើន​យ៉ាងខ្លាំង ក្លានៃបច្ចេកវិទ្យាកុំព្យូទ័រនិងប្រាជ្ញាសិប្បនិម្មិត។ លោក Vu Duc Dam បានលើកសំណើថា៖
 ​
“នាគ្រាដំបូង ការអនុវត្តបច្ចេកវិទ្យាថ្មីពិតជាជួបការលំបាកយ៉ាងខ្លាំង ណាស់។ ការ​លំបាក​មិន​ត្រឹម​តែ​ចំពោះ​អ្នក​ផ្គត់​ផ្គង់សេវាកម្មទូរគមនាគមន៍ ប៉ុណ្ណោះទេ ថែមទាំងចំពោះអ្នកប្រើប្រាស់ទៀត ផង។ ប៉ុន្តែគុណសម្បត្តិគឺ 5G នឹង ជួយអោយយើងធ្វើការយ៉ាងរហ័សជាង ហើយច្នៃប្រឌិតយ៉ាងល្អជាង។ វានឹង ជួយអោយ​យើងមាន​កាលានុវត្តភាព​ដើម្បីអាច​​អភិវឌ្ឍន៍ប្រកប​ដោយចីរភាពដោយឈរលើនវានុវត្តភាព​របស់ខ្លួន”។
 
លោក​ឧបនាយករដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាមានមុខចំនួន២។ ដោយហេតុនេះ ក្នុងដំ​ណើរ​ការ​អភិវឌ្ឍ​ មួយម្យ៉ាងចាំបាច់ត្រូវជំរុញនវានុវត្តភាព ហើយម្យ៉ាងវិញទៀត ចាំបាច់ត្រូវជំនះ​ពុះពារ​លើផល​ប៉ះពាល់​អវិជ្ជមាន​ ដែលក្នុង នោះមានបញ្ហាសុវត្ថិភាព សន្តិសុខ​ព័ត៌មាន៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ