• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អញ្ជើញទៅសួរសុខទុក្ខជនរួមជាតិចាមនិងជនរួមជាតិខ្មែរនៅទីក្រុងហូជីមិញ

 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩  នាថ្ងៃទី២៦ ខែមករា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហូជីមិញ​ ឧបនាយ​​ក​​រដ្ឋមន្រ្តីលោក  Tr​uong Hoa Binh បានអញ្ជើញទៅសួរសុខទុក្ខ​និងជូន​អំណោយចូលឆ្នាំថ្មី សម្រាប់ជនរួម​ជាតិ​ចាម និងជូនអាហារូបករណ៍សំរា​ប់និស្សិតជនជាតិចាមនិងនិ​ស្សិត​ខ្មែរ ដែល​កំពុង​រស់​នៅទី​ក្រុង​ហូជីមិញ​។ 
 
ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh សង្ឃឹមថា នាពេលខាងមុខ ជនរួមជាតិចាម​និង​ខ្មែរ​នៅ​ក្រុង​ហូជីមិញ ​នឹងបន្តលើកកម្ពស់ស្មារតីរាប់អាន ជួយគ្នាទៅវិញទៅមក​ក្នុងសហគមន៍ ជាពិ​សេស​ ពង្រឹង​និងពង្រីក​នូវ​ប្រពៃណីផង​ដែរ​។ លោកឧបនាយករដ្ឋមន្រ្តីក៏បាន​ស្នើដល់មូលដ្ឋាននិងអង្គការ​សមាគមនានា​ នៅទីក្រុងហូ ជីមិញ​ ឲ្យមានការគាំទ្រទាន់ពេល​វេលានិងសមស្របទាំងខាងសំភារៈនិង​ខាង​ស្មារតី ដើម្បីគ្រួសារណា​ក៏មាន​លទ្ធភាព​​ទទួល​បុណ្យចូ​លឆ្នាំថ្មី​​ប្រពៃណីផង​ដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top