• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប៊ុលហ្គារី


លោក Pham Binh Minh (ខាងឆ្វេង) ទៅជួបសម្ដែងការគួរសមប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះលោក Rumen Radev

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ លោក Pham Binh Minh បានទៅជួបសម្ដែងការគួរសមប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះលោក Rumen Radev។ ប្រធានាធិបតីលោក Rumen Radev ចាត់ទុកថា ប៊ុលហ្គារីគាំទ្រចំពោះការចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាមនិងសហភាពអឺរ៉ុប (EVFTA)។

ក្នុងជំនួបសន្ទនារវាងឧបនាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Tomislav Donchev ជាមួយឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវអនុវត្តន៍វិធានការជាក់ស្ដែង ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ មវិនិយោគទ្វេភាគី ពង្រីកឧត្តមភាពនៃប្រទេសនីមួយៗ ក្នុងនោះមានការសាកពិសោធន៍រូបសណ្ឋានសាជីវកម្មផលិតកម្មនិងផ្គត់ផ្គង់ដោយផ្ទាល់ទៅក្នុងទីផ្សារអឺរ៉ុបនិងតំបន់ផ្សេងៗ ទៀតលើពិភពលោក។ ភាគីទាំងពីរក៏គប្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាល ដោយឈរលើមូលដ្ឋានដែលប៊ុលហ្គារី បានបណ្ដុះបណ្ដាលកម្មាភិបាល វិស្វករជាង ៣០០០នាក់ឲ្យវៀតណាមមុននេះ។ ដើម្បីសម្រេចបានគោលដៅខាងលើភាគីទាំងពីរបានយល់ស្របគ្នាថា នឹងឆាប់រៀបចំសម័យប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល សំដៅលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលឲ្យមជ្ឈដ្ឋានសហគ្រិននៃប្រទេសទាំងពីរតភ្ជាប់គ្នា ស្វែងយល់ទីផ្សារ​និងឱកាសវិនិយោគ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

Google គ្រុប ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានជួបធ្វើការជាមួយលោក Doron Avnin អនុប្រធានក្រុមហ៊ុន Google គ្រុបទទួលបន្ទុកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយសាធារណៈសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។

Top