នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយគណៈ បក្ស LDP និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Fumio Kishida ក្នុងឱ កាសមកបំពេញទស្សនកិច្ចនៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh អញ្ជើញទទួលជួបជាមួយលោក Fumio Kishida ប្រធានគណៈ កម្មការស្រាវជ្រាវគោលនយោបាយគណៈ បក្ស LDP និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក្នុងឱ កាសមកបំពេញទស្សនកិច្ចនៅវៀតណាម
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ជប៉ុនក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ជប៉ុន តាមរយៈប្រភពទុន ODA រួមទាំងរាល់គម្រោងការន៍វិនិយោគប្រកបដោយប្រសិទ្ធភាពរបស់ជប៉ុន ដែលកំពុងអនុវត្តន៍នៅវៀតណាមទៀត។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងនូវទស្សនៈ មុនក៏ដូចជាក្រោយរបស់វៀតណាមគឺប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនិងសមស្រប ភពទុន ODA។
រីឯខ្លួនវិញ លោក Fumio Kishida បានគូសបញ្ជាក់ថា ជប៉ុនត្រៀមជាស្រេច បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងនោះមានការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ បណ្តុះបណ្តាលប្រភពធនធានមនុស្សនិងបង្កើនការវិនិយោគរបស់សហគ្រាសជប៉ុនចូលមកវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម