ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស Pham Binh Minh ទទួលជួបជាមួយប្រធានតំបន់ស្វយ័ត
Guangxi Zhuang(ចិន) លោក Chen Wu
នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយប្រធានតំបន់ស្វយ័ត Guangxi Zhuang (ចិន) លោក Chen Wu ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋាភិបាល វៀតណាម ផ្តោតការយកចិត្តទុកដាក់ពិសេសនូវទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម- ចិន ក៏ដូចជាទំនាក់ទំនងមិត្ត ភាព រវាងតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យភាគីទាំងពីរ លើកកម្ពស់ប្រសិទ្ធិភាពសហប្រតិបត្តិការដោយមានផលប្រយោជន៍ដូចគ្នា។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យខេត្ត Guangxi បន្តបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាម ដឹកជញ្ជូនតាមផ្លូវដេកឆ្លងកាត់ខេត្ត Guangxi និងតំបន់នានារបស់ចិនសម្រាប់ទៅប្រទេសអាស៊ី-អឺរ៉ុបមួយចំនួន ជាពិសេស លើកទឹកចិត្តឲ្យសហគ្រាសធំៗរបស់ខេត្ត Guangxi បង្កើនការវិនិយោគទៅទីផ្សារវៀតណាមផងដែរ។
រីឯលោក Chen Wu វិញ បានអះអាងថា ខេត្ត Guangxi ជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹងប្រពៃណីមិត្តភាពនិងបង្កើនទំនាក់ទំនងសហប្រតិ បត្តិការដោយមានផលប្រយោជន៍ដូចគ្នាជាមួយក្រសួង ស្ថាប័ននានារបស់ វៀតណាម។ ខេត្ត Guangxi នឹងអនុវត្តជាក់ស្តែង រាល់កិច្ចព្រមព្រៀងជាខេត្តជាប់ព្រំដែនជាមួយវៀតណាម ស្តីពីបង្កើនការជួបប្រាស្រ័យមិត្តភាព ជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ជមុ្រញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកពង្រឹងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម