ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥
នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិ ស្ដីអំពីវៀតណាមវិទ្យាលើកទី៥ ដោយប្រធានបទ៖ អភិវឌ្ឍន៍ចីរភាពក្នុងសភាពការណ៍ប្រែប្រួលនៅលើសកលទាំងមូល។ ចូលរួមពិធីបើក មានអង្គសន្និសីទចំនួន២ពាន់៥រយនាក់ ក្នុងនិងក្រៅប្រទេស។ ខ្លឹមសាសិក្ខាសាលា បានប្រមូលផ្តុំទៅលើវិស័យជំនាញចំនួន៦ រួមមាន៖ កិច្ចការបរទេសកិច្ចសហប្រិតបត្តិការនិងធ្វើសមាហរណកម្មប្រភពកម្លាំងវប្បធម៌ អប់រំ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបំរ៉ែបំរួលអាកាសធាតុ។ ថ្លែងមតិនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
“ក្នុងការអភិវឌ្ឍន៍លឿននេះ ប្រការសំខាន់បំផុតគឺត្រូវយកចិត្តទុកដាក់ ចំពោះកក្តាធានាអភិវឌ្ឍន៍ចីរភាព។ដើម្បីទោះបីជាវៀតណាមមិនសម្បូរទៅដោយសម្ភារះក្តីប៉ុន្តែសម្បូរអំពីវប្បធម៌ ជាទឹកដីដែលប្រជាជនសុភមង្គល ជាតំបន់ដែលជនជាច្រើននាក់ចងបានរស់នៅ។ ដើម្បីធ្វើបានប្រការនេះ យើងត្រូវមានគ្រឹះដ្ឋានវិទ្យាសាស្ត្ររួមជាមួយការវាយតំលៃនិងសំណើរមានចរិតលក្ខណះវិទ្យាសាស្ត្រ។”
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ក៏មានគោលបំណងថា៖សហគមន៍បណ្ដាអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវអំពីវៀតណាម បន្តមានសំណងស្រាវជ្រាវអំពីវៀតណាម និងជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក រវាងជនវៀតណាមជាមួយប្រជាជាតិទាំងឡាយ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម