14/09/2019 12:44 GMT+7 Email Print Like 0

ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ទទួលជួបជាមួយសេនានុពន្ធអាមេរិក


 ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ប្រគល់កាដូអនុស្សាវរីយ៍ជូនដល់ វរសេនីយ៍ ឯកលោក Thomas Stevenson (រូបថត៖ qdnd.vn)
 

នារសៀលថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេស បានអញ្ជើញទទួលជួបជាមួយវរសេនីយ៍ ឯកលោក Thomas Stevenson សេនានុពន្ធអាមេរិក ដែលមកជួបសម្ដែងការគួរសមក្នុងឱកាសទទួលបេសកកម្ម នៅវៀត​ណាម​។ នៅជំនួបនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh មាន គោល បំណងថា ក្នុង​អាណត្តិ​បេសក​កម្ម​​របស់​ខ្លួន វរសេនីយ៍ឯកលោក Thomas Stevenson នឹងរួម​ចំណែក​យ៉ាង​សំខាន់​និង​ជាក់​ស្ដែង​ទៅក្នុង​ការ​ជំរុញ​កិច្ច​សហ ប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំងពីរ។ លោក Nguyen Chi Vinh បានអះ អាងថា ថ្នាក់ដឹក​នាំក្រសួង​ការពារប្រទេសវៀតណាមនិងស្ថាប័ន អង្គភាពទាក់ទិន នានា នឹងបង្កគ្រប់លក្ខណៈងាយ​ស្រួល​ដើម្បី​វរសេនីយ៍ឯកលោក Thomas Stevenson អាចបំពេញ​ភារកិច្ច​របស់​ខ្លួន​នៅវៀត​ណាម​ប្រកប​ដោយ​ជោគជ័យ​។
 
ជាការឆ្លើយ​តប វរសេនីយ៍ឯកលោក Thomas Stevenson បានអះអាងថា នឹងខិតខំប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ​ចិត្ត​ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការការពារ​ជាតិទ្វេភាគីរវាងអាមេរិក​ និងវៀតណាម អោយ​កាន់​តែរីក​ចម្រើន​ទៅ មុខពីមួយថ្ងៃទៅមួយ​ថ្ងៃ៕ ​

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ