10/06/2021 13:26 GMT+7 Email Print Like 0

ឥស្សរៈជនល្បីល្បាញជាច្រើនស្នើឲ្យក្រុមប្រទេស G7 ចែករំលែកវ៉ាក់សាំងជាបន្ទាន់

កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G7 នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នោថ្ងៃទី៥ មិថុនា ឆ្នាំ២០២១។ (រូបថត៖ AFP/VNA)
 

ឥស្សរៈជនដ៏ល្បីល្បាញជាច្រើនដែលជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) ដូចជាអតីតកីឡាករបាល់ទាត់ David Beckham តារា សម្ដែង Whoopi Goldberg និងតន្ត្រីការិនី Angelique Kidjo នៅថ្ងៃទី៨ ខែមិថុនា បាន រួមគ្នាចុះហត្ថលេខាលើលិខិតមួយដើម្បីផ្ញើរទៅកាន់កិច្ចប្រជុំកំពូលក្រុមប្រទេសមហាអំណាចឧស្សាហកម្ម (G7) សំដៅដាស់តឿនឲ្យក្រុមនេះចែករំលែកជាបន្ទាន់នូវវ៉ាក់សាំង បង្ការកូវីដ ១៩ ជាមួយប្រទេសផ្សេងៗ។

លិខិតនេះបានសម្ដែងនូវគោលបំណងថា ថ្នាក់ដឹកនាំក្រុមប្រទេស G7 នឹងផ្ដល់ ជំនួយបន្ទាន់ជាវ៉ាក់សាំងបង្ការកូវីដ ១៩ មុនខែសីហាឆ្នាំ២០២១ ព្រមទាំងដាក់ចេញ ផែនការបន្តផ្គត់ផ្គង់វ៉ាក់សាំងលើទ្រង់ទ្រាយធំសម្រាប់ប្រទេសក្រីក្រជាង។

បើតាមព័ត៌មានរបស់ UNICEF បានបង្ហើបថា ក្រុមប្រទេស G7 នឹងប្រមូល វ៉ាក់សាំងគ្រប់ ១៥០ លានដូស ក្នុងពេលឆាប់ៗ (ស្មើនឹង២០%នៃចំនួនវ៉ាក់សាំងសរុប នៃក្រុមនេះ) ដើម្បីជួយគាំទ្រដល់ប្រទេសផ្សេងៗក្នុងរយៈពេលចាប់ពីខែមិថុនាដល់ ខែសីហាឆ្នាំ២០២១ ដោយមិនប៉ះពាល់ដល់ល្បឿនចាក់វ៉ាក់សាំងជូនមនុស្សពេញវ័យ នៅតាមប្រទេសនានាដែលផលិតវ៉ាក់សាំងបាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ