23/06/2021 09:45 GMT+7 Email Print Like 0

ឥណ្ឌារកឃើញវីរុស SARS-CoV-2 បំប្លែង “Delta plus”

អាជ្ញាធរមូលដ្ឋានបានបង្កើតមណ្ឌលចត្តាឡីស័ក ហើយបិទខ្ទប់កន្លែងដែលរកឃើញវីរុសបំប្លែងថ្មីនេះ។ បើតាមព័ត៌មានពីមន្ត្រីសុខាភិបាល នៅមូលដ្ឋានបានឲ្យដឹងថា បំប្លែង Delta plus អាចជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលបានបណ្ដាលឲ្យផ្ទុះឡើងរលកកូវីដ ១៩ ទី២នៅឥណ្ឌា។
 

អ្នកជម្ងឺកូវីដ ១៩ សម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុងញូដេលី ឥណ្ឌា។ (រូបថត៖ Xinhua/VNA)


រដ្ឋ Maharashtra របស់ឥណ្ឌាបានកត់ត្រាករណីចំនួន ២០ ដែលឆ្លងវីរុស SARS-CoV-2 បំប្លែងថ្មី ដោយមានឈ្មោះថា “Delta plus” (B.១.៦១៧.២.១) ជាកំណែថ្មីនៃ បំប្លែង Delta ដែលត្រូវបានរកឃើញនៅឥណ្ឌាកាលពីមុននោះ។

អាជ្ញាធរមូលដ្ឋានបានបង្កើតមណ្ឌលចត្តាឡីស័ក ហើយបិទខ្ទប់កន្លែងដែលរកឃើញវីរុសបំប្លែងថ្មីនេះ។ បើតាមព័ត៌មានពីមន្ត្រីសុខាភិបាលនៅមូលដ្ឋានបានឲ្យដឹងថា បំប្លែង Delta plus អាចជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលបានបណ្ដាលឲ្យផ្ទុះឡើងរលកកូវីដ ១៩ ទី២នៅឥណ្ឌា។

គួរជម្រាបបន្ថែមថា តាមការជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី២១ ខែ មិថុនា ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីចំនួនជាង៥៣ពាន់នាក់និងករណីស្លាប់ ដោយសារកូវីដ ១៩ ចំនួនជាង១៤០០ នាក់។ ឥណ្ឌាក៏កំពុងជាប្រទេសដែលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទី២លើពិភពលោក បន្ទាប់ពីអាមេរិកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ