03/12/2019 11:06 GMT+7 Email Print Like 0

អ្នករចនារចនាម៉ូតសំលៀកបំពាក់អាវផាយបង្កើត ក្នុងទសវត្សរ៍ 90 រៀបរាប់អំពីប្រវត្តិសាស្ត្រវៀតណាមលើអាវផាយ

បង្កើតក្នុងទសវត្សរ៍ 9០ ប៉ុន្តែ​មាន​ចំណង់​ចំណូល​ចិត្ត​ចំពោះ​ក្បាច់រចនា​ទាក់ទងនឹង​វប្បធម៌​វៀតណាម។​ ដូច្នេះ អ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹត​ធឹក (Nhat Thuc)​ បានប្រើប្រាស់​ក្បាច់​រចនាពិសេសទាំងនោះ​ក្នុង​ការរចនា​អាវផាយ​ ដែលរួមចំណែក​បង្ហាញ​រចនាបទរ​បស់ខ្លួន​។

បញ្ចប់ការសិក្សាផ្នែករចនាម៉ូតសំលៀកបំពាក់នៃមហាវិទ្យាល័យហ័រប៊ិញ (Hoa Binh) ដោយការទទួលពន្ទុខ្ពស់បំផុត។ អ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) បានទទួលកិត្តិយសគឺមួយក្នុងចំណោមបណ្តាអ្នកបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ និងទទួលពន្ទុខ្ពស់បំផុតចំនួន ៨៤ នាក់ នៅរដ្ឋធានីហាណូយ (Ha Noi)។

នោះបានក្លាយជាចំណុចសំខាន់ៗ ថែមទាំងលើកទឹកចិត្តអ្នករចនាម៉ូតសំលៀកបំពាក់បន្តអនុវត្តន៍ចំណង់ចំ​ណូល​​ចិត្តចំពោះការរចនាម៉ូតសលៀកបំពាក់ ផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកបានធ្វើការនៅពាណិជ្ជសញ្ញា​សំលៀកបំពាក់ សែន (Sen) និងដើរតួនាទីជាអ្នករចនាម៉ូតសំលៀកបំពាក់ផង អ្នកគ្រប់គ្រងផង។

ចែករំលែកអំពីចំណង់ចំណូលចិត្តចំពោះអាវផាយរបស់ជនជាតិវៀតណាម អ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹត​ធឹក​ (Nhat Thuc) បាននិយាយថា៖ អាវផាយវៀតណាមស្រស់ស្អាតខ្លាំងណាស់ និងប្រកបដោយប្រពៃណី។

សម្រាប់ជនជាតិវៀតណាម នាបច្ចុប្បន្ននេះ អាវផាយមិនត្រឹមតែពាក់ក្នុងពិធីបុណ្យធំៗ ដូចជា៖ ពិធីអាពាហ៍ពិពាហ៍ បុណ្យចូលឆ្នាំថ្មីប្រពៃណីតែប៉ុណ្ណោះទេ។ ថែមទាំងក្លាយទៅជាសម្លៀកបំពាក់ពាក់ទៅធ្វើការ និងដើរកម្សាន្តផងដែរ។ ហេតុដូច្នេះហើយ អ្នករចនាម៉ូតសំលៀកបំពាក់ញ៉ឹតធឹក (Nhat Thuc) ចង់រក្សា និងអភិវឌ្ឍវប្បធម៌នេះតាមរយៈប្រើប្រាស់លក្ខណៈបុរាណក្នុងការរចនាអាវផាយ។

 


អ្នករចនាម៉ូតសំលៀកបំពាក់ញ៉ឹតធឹក (Nhat Thuc) កំពុងរចនាគំរូអាវផាយ។


គំនិតផ្តួចផ្តើមនិងការជ្រើសរើសពណ៌ជាជាក់លាក់សម្រាប់ម៉ូតនិមួយៗ។


ក្បាច់រចនាលើអាវផាយបានភ្ជាប់ដោយដៃ។


ជាងកាត់ដេរនិងអ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) កំពុងពិភាក្សាយ៉ាងហ្មត់ចត់
ដើម្បីបង្កើតម៉ូតអាវផាយស្អាតបំផុត។

 

ក្នុងរយៈពេល ៣ ខែ អ្នករចនាម៉ូតសម្លៀកបំពាក់ញ៉ឹតធឹក (Nhat Thuc) បានសម្រេចបានម៉ូតអាវផាយចំនួន ៥០ ដែលនាំមកនូវលក្ខណៈពិសេសប្លែកៗនៃកម្រងអាវផាយនីមួយៗ។ បណ្តាម៉ូតអាវផាយបានកាត់ដេរដោយសាច់ក្រណាត់ជាច្រើនប្រភេទ ដូចជា៖ សូត្ររួមផ្សំជាមួយនឹង chiffon fabric សំណាញ់ដែលបង្កើតភាពទន់ភ្លន់សម្រាប់ម៉ូតអាវផាយ។   លើសពីនេះទៀត អ្នករចនាម៉ូតសម្លៀកបំពាក់ញ៉ឹតធឹក (Nhat Thuc)  ក៏បានប្រើប្រភេទក្រណាត់ផ្សេងៗ ក្នុងការរចនាម៉ូតអាវផាយសម្រាប់បរុស។

កម្រងម៉ូតសម្លៀកបំពាក់អាវផាយ “ម៉ាសពាក់សម្តែងល្ខោន” ដែលយកគំនិតផ្តួចផ្តើមពីល្ខោនបុរាណរបស់​វៀត​ណាម។ ក្នុងម៉ូតអាវផាយនិមួយៗ លោកបានប្រើប្រាស់បច្ចេកទេសបោះពុម្ពរូបភាពម៉ាស់ពាក់ក្នុងល្ខោនតភ្ជាប់នឹងការតុបតែងដែលនាំយកពណ៌ផ្សេងៗ សម្រាប់ម៉ាសល្ខោននិមួយៗបង្ហាញចរិតតួរអង្គល្ខោន។

កម្រងម៉ូតសម្លៀកបំពាក់អាវផាយ«អនុស្សាវរីយ៍នៃរាជធានីបុរាណ»បានអ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) យកគំនិតផ្តួចផ្តើមពីខេត្តនិញប៊ិញ (Ninh Binh) ដើម្បីនិយាយអំពីស្តេច ឌិញបូលីញ (Dinh Bo Linh) ដែលដូចជាការគោរពនិងដឹងគុណដល់វីរបុរសនៃប្រជាជាតិវៀតណាម។ ក្នុងកម្រងម៉ូតអាវផាយនេះ អ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) បានរៀបរាប់រឿងប្រវត្តិសាស្ត្រពីសម័យកាលស្តេច ឌិញបូលីញ (Dinh Bo Linh) តាំងពីពេលជិះក្របី កាត់ស្មៅ រហូតដល់ពេលព្រះអង្គរើរាជធានីដល់ហ័ងថាញ-ថាំងឡុង (Hoang Thanh -Thang Long) ហាក់ដូចជាចង់ផ្ញើសារទៅប្រជាជនវៀតណាមអំពី ប្រភពដើម និងឫសគល់នៃប្រទេស​វៀតណាម ពីសម័យមុន។ ទស្សនិកជនបានមើលឃើញអំឡុងពេលសំខាន់ៗ នៃប្រវត្តិសាស្ត្រតាមរយៈគំនូរបានបោះពុម្ភលើម៉ូតអាវផាយនិមួយៗ។

រីឯក្នុងកម្រងម៉ូតសម្លៀកបំពាក់អាវផាយ"គ្វៀនវៀត" វិញ  អ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) យកគំនិតពីសម្រស់របស់ស្ត្រីដែលរស់ក្នុងព្រះរាជវាំង ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់ស្ត្រីដែលរស់ក្នុងសម័យមុន។ 






អ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc) ចង់រួមចំណែកក្នុងការអភិរក្ស និងធ្វើរស់ឡើងវិញនូវសិល្បៈល្ខោន កម្រងម៉ូតសម្លៀកបំពាក់អាវផាយ
“ល្ខោនបុរាណ” បានបង្ហាញចំណុចពិសេសនិងស្មារតីល្ខោនប្រកបដោយជោគជ័យ។ 





បណ្តាម៉ូតអាវផាយមានគំនូរដែលរៀបរាប់អំពីរឿងស្តេច ឌិញបូលីញ (Dinh Bo Linh) តាំងពីព្រះអង្គនៅតូច រហូតដល់ពេលដែល ស្តេចឈ្នះពួកឈ្លានពាន….ម៉ូតអាវផាយក្នុងកម្រងម៉ូតសម្លៀកបំពាក់អាវផាយ «អនុស្សាវរីយ៍នៃរាជធានីបុរាណ» អាចពាក់ក្នុងពិធីបុណ្យធំ និងបានកាត់ដេរដោយសូត្រ ថែមទាំងក្បាច់រចនាបានប៉ាក់ដោយដៃ ផងដែរ។






ម៉ូតអាវផាយក្នុងកម្រងម៉ូតសម្លៀកបំពាក់អាវផាយ"គ្វៀនវៀត"  ភាគច្រើនបានពាក់ក្នុងកម្មវិធីបង្ហាញម៉ូត។ អាវផាយក្នុងកម្រងនេះបានកាត់ដេរដោយសូត្រ ក្បាច់រចនាបានតុបតែងដោយគ្រាប់ crystal និងអង្កាំ។ ម៉ូតអាវផាយក្នុងកម្រងនេះបានរួមផ្សំនឹងអាវធំខាងក្រៅ ដែលបង្តើតភាពថ្លៃថ្នូរនិងអំណាច។







លើសពីនេះទៀត ស្ត្រីវៀតណាមជាអង់អាចក្លាយហាន និងធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីគ្រួសារនិងប្រទេសជាតិ។ យកគំនិតផ្តួចផ្តើមពីព្រះមហាក្សត្រយានី កម្រងសម្លៀកបំពាក់អាវផាយ"គ្វៀនវៀត"  មានម៉ូតអាវផាយប្រកបដោយបុរាណ ឆើយឆាយ និងចាប់ចិត្តទស្សនិកជន។
 


រហូតមកដល់ពេលនេះទស្សនិកជនបានស្គាល់រចនាបទរបស់អ្នករចនាម៉ូតសំលៀកបំពាក់ ញ៉ឹតធឹក (Nhat Thuc)  តាមរយៈម៉ូតអាវផាយជាច្រើន។ ភាពពិសេសគឺអាវផាយបានរចនាតាមបែបទំនើបរួមផ្សំនឹងក្បាច់រចនា​ប្រជាប្រិយនិងបុរាណរបស់វៀតណាម/
 

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ត្រឹនថាញ់យ៉ាង


បណ្តាអត្ថបទបានផ្សាយ