27/10/2021 15:01 GMT+7 Email Print Like 0

អ្នករចនាម៉ូដ ភឿងថាញ ( Phuong Thanh) នឹងក្តីស្រលាញ់សូត្រវៀតណាម

ក្នុងនាមជាអ្នករចនាម្នាក់ដែលកំពុង​មាន​រចនាម៉ូដធ្វើ​ពីសូត្រក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បានចំណាយ​កម្លាំង​និង​ពេល​វេលា​ជាច្រើន ដើម្បីនាំយកសូត្រវៀតណាមឡើងកម្រិតកម្ពស់ថ្មីមួយ ថែមទាំងបង្កើតរចនាបទរបស់​ខ្លួន នៅក្នុងឧស្សាហម្មម៉ូដសម្លៀក​បំពាក់វៀតណាម។

បន្ទាប់ពីបានធ្វើដំណើរទៅសិក្សាពីភូមិត្បាញសូត្រ និងចិញ្ចឹមដង្កូវពីខាងជើងទៅខាងត្បូង អ្នករចនាម៉ូដភឿងថាញ់ (Phuong Thanh)  បានស្រលាញ់សូត្រ តាមរយៈរឿងដង្កូវនាងបញ្ចេញសូត្រ ហើយគាត់ក៏មានអារម្មណ៍ថា ភូមិសិប្បកម្មទាំងនេះកាន់តែបានបាត់បង់បន្តិចម្តង។ ដូច្នេះការរួមចំណែក ការខិតខំនិងប្រាជ្ញារបស់អ្នករចនាម៉ូដ ដើម្បីរក្សាភូមិសិប្បកម្មប្រពៃណីវៀតណាម តាមរយៈម៉ូដសម្លៀកបំពាក់ថ្មី។

អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) ចែករំលែកថា សូត្រគឺជាសរសៃដែលមានតម្លៃថ្លៃជាងគេក្នុងចំណោមសរសៃធម្មជាតិ។ ដូច្នេះហើយ ដោយចាប់ផ្តើមពីការចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណីនិងការគិតថា បើសិនមិនបន្តទេនោះ កូនចៅជំនាន់ក្រោយមិនដឹងពីការត្បាញសូត្រតាមបែបប្រពៃណីនេះដែរ ដូច្នេះ គាត់ចាប់ផ្តើមនូវការរចនាសម្លៀកបំពាក់ដោយសរសៃសូត្រ។


Vietnam Silk House គឺជាកន្លែងដែលអ្នករចនា ម៉ូដ ភឿងថាញ (Phuong Thanh) បញ្ចេញគំនិតច្នៃប្រឌិតរបស់គាត់ជាមួយនឹងអ្នកតម្បាញសូត្រ បាវឡុក ( Bao Loc)។


អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) ចាប់ផ្តើមធ្វើអាជីវកម្មក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់ ភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។


បន្ទាប់ពីធ្វើដំណើរនិងស្រាវជ្រាវអំពីភូមិធ្វើសូត្រ និងចិញ្ចឹមដង្កូវនាង ពីខាងជើងទៅខាងត្បូង អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) បាននបញ្ចូលក្តីស្រឡាញ់ក្នុងសូត្រ តាមរយៈរឿងដង្កូវនាងបញ្ចេញសូត្រ និងត្បាញសូត្រ។ 


រូបភាពពិសេសនៃតំបន់​ជនបទនៅប្រទេសវៀតណាមបានបង្ហាញនៅក្នុងផលិតផលរបស់អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) ។


ក្រៅពីអាវផាយនិងរ៉ូបធ្វើពីសូត្រ និងសំពត់ ក៏មានកន្សែងសូត្រជាច្រើនផងដែរ ដែលមានក្បួនរចនារស់រវើក និងផ្ចត់ផ្ចង់។


អាស្រ័យលើកម្រិតនៃភាពប្រណិត ព័ត៌មានលម្អិតដែលធ្វើដោយដៃក្នុងកម្រងរចនាម៉ូដសម្លៀកបំពាក់បានចំណាយពេលច្រើន ដើម្បីបញ្ចប់។


អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) ចែករំលែកថា គាត់សប្បាយចិត្តដែលជនបរទេសជាច្រើនស្គាល់សូត្រវៀតណាម ហើយទិញសូត្រក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។


កន្សែងសូត្ររបស់អ្នករចនាម៉ូដ ភឿងថាញ ( Phuong Thanh)។


ផ្កាឈូកលើសូត្រវៀតណាមរបស់អ្នករចនាម៉ូដ ភឿងថាញ ( Phuong Thanh)។


ផលិតផលនេះបានយកការបំផុសគំនិតពីគំនូរវៀតណាមដែលរចនាដោយអ្នករចនាម៉ូដ ភឿងថាញ ( Phuong Thanh)។
 

កម្រងម៉ូដសម្លៀកបំពាក់ដែលបានបង្ហាញ ក្នុងកម្មវិធី "អាវផាយរបស់យើង" នៅវ៉ាន់មៀវ (Van Mieu) - ក្វឹកទឹយ៉ាម (Quoc Tu Giam) (ហាណូយ) (Ha Noi) អ្នករចនាម៉ូដ ភឿងថាញ ( Phuong Thanh) បានដាក់ពណ៌និងរូបរាងទាំងអស់នៃផ្កា tulips នៅលើផាយនៃអាវផាយ ត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមដោយប្រភេទសូត្រ organza  តាមរយៈការធ្វើរចនាប័ទ្មវាយនភាព 3D ស្រទាប់នៃផ្កា tulips បង្ហាញយ៉ាងច្បាស់នូត្របកផ្កានីមួយៗ។ ដៃអាវធំរួមផ្សំនឹងសូត្រ organza កម្រងម៉ូដសម្លៀកបំពាក់បបានទាក់ទាញអ្នកទស្សនា ដោយការ​ហោះ​ផាយ​អាវ​ នៅពេលអ្នកបង្ហាញម៉ូដដើរលើឆាកសម្តែង។ ។

មកទល់នឹងពេលនេះ អ្នករចនាម៉ូដ ភឿងថាញ ( Phuong Thanh) និង Vietnam Silk House បានសហការជាមួយគ្នា អស់រយៈពេល ៥ ឆ្នាំហើយ។ Vietnam Silk House គឺដូចជាផ្ទះសូត្រ នៅទីនេះអ្នករចនាម៉ូដ បានបញ្ចេញគំនិតច្នៃប្រឌិតរបស់គាត់ជាមួយនឹងអ្នកតម្បាញ បាវឡុក (Bao Loc) និងស្រាវជ្រាវផលិតផលផ្សេងៗ សម្រាប់សូត្រ។ ក្រៅពីផលិតផលរបស់អាវផាយ និងសំពត់សូត្រ កន្សែងសូត្រដែលមានរូបជិតស្និទ្ធនឹងជីវភាពរស់នៅ នៅតំបន់ជនបទ ដូចជាសត្វកុក ដើមជ្រៃ កំពង់ចម្លង ... របស់អ្នករចនាម៉ូដ ភឿងថាញ (Phuong Thanh) ក៏ទាក់ទាញការចាប់ចិត្តពីជនជាតិវៀតណាមជាច្រើន ជាពិសេសភ្ញៀវបរទេស ពួកគេបានទិញជាកាដូ។ .

"កន្សែងសូត្របានជ្រើសរើសដោយមនុស្សជាច្រើនដោយសារតែតម្លៃសមរម្យ និងអាចប្រើប្រាស់ក្នុងស្ថានភាពជាច្រើន។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តនោះគឺផលិតផលបានជ្រើសរើសដោយមិត្តភក្តិបរទេសជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ខ្ញុំសង្ឃឹមថាសូត្រ និងវប្បធម៌វៀតណាមនឹងបានជនបរទេសស្គាល់កាន់តែច្រើន នៅពេលពួកគេទទួលបានកាដូនេះ “ អ្នករចនាម៉ូដ ភឿងថាញ ( Phuong Thanh) បានចែករំលែក ។


អ្នករចនាម៉ូដ  ភឿងថាញ ( Phuong Thanh) ក្នុងកម្មវិធី "អាវផាយរបស់យើង" បានសំដែងនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ -ក្វឹកទឹយ៉ាម (Van Mieu - Quoc Tu Giam) (ហាណូយ)។








នៅក្នុងកម្រោងម៉ូដសម្លៀកបំពាក់ថ្មីៗបំផុតដែលចូលរួមក្នុងកម្មវិធី "អាវផាយរបស់យើង"ដែលសំដែងនៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ -ក្វឹកទឹយ៉ាម (Van Mieu - Quoc Tu Giam) (ហាណូយ) បានបញ្ចូលចម្រុះពណ៌និងរូបរាងផ្កា tulips លើផាយអាវដែលធ្វើពីសូត្រ organza។
 

ក្នុងអំឡុងពេលនៃការរាតត្បាត Covid បច្ចុប្បន្ន អ្នករចនាម៉ូដ  ភឿងថាញ (Phuong Thanh) ជំរុញការការលក់ តាមអ៊ីនធើណិត ដើម្បីរក្សាម៉ាកយីហោ ក៏ដូចជាថែរក្សាជីវិតរបស់អ្នកដេរប៉ាក់ដៃដែលសហការជាមួយគាត់អស់ជាច្រើនឆ្នាំ។ ជាងនេះទៅទៀត គាត់ក៏បានសិក្សា ក៏ដូចជារៀននូវបង្កើតផលិតផលពីសូត្របន្ថែមទៀត ដើម្បីឲ្យនៅពេលដែលការរីករាលដាលនៃជំងឺ Covid ឆ្លងផុតទៅ ដែលនឹងបើកឱកាសអភិវឌ្ឍន៍កាន់តែច្រើនដល់ម៉ាកយីហោរបស់ម៉ូដសម្លៀកបំពាក់របស់អ្នករចនាម៉ូដ  ភឿងថាញ (Phuong Thanh)៕

អត្ថបទ៖ ង៉ឹនហា រូបថត៖ ង្វៀនឡឹននិងឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង

បណ្តាអត្ថបទបានផ្សាយ