• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អ្នកបោះឆ្នោតឡាវជាង ៤ លាននាក់បានទៅបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី៩

នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ អ្នកបោះឆ្នោតឡាវជិត ៤,៣ លាននាក់បាន ទៅបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ៩ និងតំណាងក្រុមប្រឹក្សាប្រជាជន ខេត្តនិងរដ្ឋធានីវៀងចន្ទន៍នីតិកាលទី២ សម្រាប់អាណត្តិ ២០២១-២០២៥ ។

អ្នកបោះឆ្នោតឡាវទៅបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី ៩ និងតំណាងក្រុមប្រឹក្សាប្រជាជន ខេត្តនិងរដ្ឋធានីវៀងចន្ទន៍នីតិកាលទី២ សម្រាប់អាណត្តិ ២០២១-២០២៥


នៅវេលាម៉ោង ៧៖០០ នៅមណ្ឌល បោះឆ្នោតជិត ៧.២០០ កន្លែង នៅទូទាំងប្រទេសឡាវបានបើកទ្វារឱ្យ អ្នកបោះឆ្នោតទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៩ចំនួន ១៦៤ រូប ក្នុងចំណោមបេក្ខជនចំនួន ២២៤ រូប និងតំណាងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តនិងរដ្ឋធានីវៀងចន្ទន៍ចំនួន ៤៩២ រូប ក្នុងចំណោមបេក្ខជនទាំង ៧៨៩ រូបផងដែរ។ ដូច្នេះបើប្រៀបធៀបនឹងចំនួន សមាជិកឋសភា នីតិកាលទី៨ (មានតំណាងចំនួន ១៤៩ រូប) វិញ ចំនួនសមាជិកសភាត្រូវបានជ្រើសតាំង ក្នុងនីតិកាលលើកនេះនឹងមានច្រើនជាង ១៥ រូប។
នៅក្នុងមណ្ឌលបោះឆ្នោតលេខ១ គឺរដ្ឋធានីវៀងចន្ទន៍ ចាប់ពីព្រឹកព្រលឹម អគ្គលេខាបក្ស នាយករដ្ឋមន្ត្រីឡាវ  លោក Thongloun Sisoulith ប្រធានរដ្ឋឡាវ លោក Bounnhang Vorachit និងប្រធានរដ្ឋសភា លោកស្រី Pany Yathotou រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប និងប្រជាជនច្រើនកុះករបានទៅបោះឆ្នោត នៅមណ្ឌលបោះឆ្នោតនានា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការជ្រើសតាំងតំណាង ដែលសក្តិសមបំផុតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top