17/08/2019 11:22 GMT+7 Email Print Like 0

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ ស្នើអោយចិនដក​នាវាស្ទង់ប្រេង Haiyang-8 រួម​ជាមួយនាវាអម​ការពារចេញពីតំបន់សមុទ្ររបស់វៀតណាម


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថតៈ TTXVN)
 

យោង តាមព័ត៌មានរបស់ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ នាវា​ស្ទង់​ប្រេង​ Haiyang-8 រួមជាមួយនាវាអមការពារមួយចំនួនរបស់ចិន បានវិលត្រឡប់មកធ្វើប្រតិបត្តិការវិញ ដែល​រំលោភ​លើតំបន់​សមុទ្ររបស់វៀតណាម។
 
នាថ្ងៃទី១៦ ​ខែសីហា ឆ្នាំ២០១៩ អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានវៀតណាម និងបរទេស​ទាក់​ទង​នឹង​បញ្ហា​នាវា​ស្ទង់ប្រេង Haiyang-8  របស់ចិនបានវិលត្រឡប់មករំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់​ខ្ពង់រាប​បាត​សមុទ្រ​របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត​ណាម លោកស្រី Le Thi​ Thu Hang បាន​លើក​ច្បាស់ថា៖ “យោងតាមព័ត៌មានរបស់ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ នាវា​ស្ទង់ប្រេង Haiyang-8 រួមជាមួយនាវាអមការពារមួយចំនួនរបស់ចិន បានវិលត្រ​ឡប់​មក​ធ្វើ​ប្រតិបត្តិការ​វិញ​ ដែលរំលោភលើតំបន់សមុទ្ររបស់ វៀតណាម។ នេះគឺជាតំបន់សមុទ្រ​ចំណុះ​អធិបតេយ្យភាព​និង​យុត្តាធិការ​របស់វៀត ណាមទាំងស្រុង ​ដែលត្រូវបានកំណត់​តាមបទប្បញ្ញត្តិ​នៃអនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ ស្តីពីច្បាប់សមុទ្រឆ្នាំ ១​៩៨២។ វៀតណាមបានទាក់ទងជា​មួយ​ចិន ដើម្បីជំទាស់​ការដែល​ចិនបាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរជាថ្មីម្តងទៀតលើតំបន់សមុទ្ររបស់វៀត ណាម ព្រមទាំង ស្នើអោយចិនដក​នាវាទាំង​អស់​របស់​ខ្លួន ចេញពីតំបន់សមុទ្ររបស់ វៀតណាម ដោយគោរពអធិបតេយ្យភាព យុត្តាធិការ​និង​សិទ្ធិទាំង​ស្រុង​ក៏ដូច​ជាផល​ប្រយោជន៍ស្របច្បាប់របស់វៀតណាម​ និងអនុលោម​តាម​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពីច្បាប់​សមុទ្រ​ក្នុងឆ្នាំ ១៩៨២ និងច្បាប់អន្តរជា​តិផង​ដែរ។
 
កងកម្លាំង​មានសមត្ថកិច្ចគ្រប់ផ្នែករបស់វៀតណាម បន្តអនុវត្តរាល់វិធានការការពារ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព​និងសិ​ទ្ធិយុត្តាធិការស្របតាមច្បាប់របស់វៀត​ ណាមនិងច្បាប់អន្តរជាតិ។ វៀតណា​មក៏បាន​បញ្ជាក់នូវ​ការគោរព​ដ៏ខ្ពង់ខ្ពស់​របស់​ខ្លួន​ចំពោះ​សន្តិភាព​និង​សន្តិសុខ​ដោយ​យក​ច្បាប់​ជាចម្បង​នៅសមុទ្រខាង​កើត។​ ម្យ៉ាងវិញទៀត វៀតណា​មមានសុឆន្ទៈ​ក្នុងការ​ដោះស្រាយ​ការខ្វែង​គំនិតគ្នា​តាមរយៈ​សន្តិវិធី​ តែងតែគោរព និងមាន​បំណងចង់លើកកម្ពស់ទំ​នាក់ទំនងមិត្តភាព​ជាមួយ​ចិន​ដើម្បី​ប្រយោជន៍​របស់​ប្រទេសទាំង​ពីរ ប្រ​ជាជនទាំងពីរនិងដើម្បីសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់និ​ងអន្តរជាតិ ព្រ​មទាំង​ប្តេជ្ញាការ​ពារសិទ្ធិ​និងផលប្រយោជន៍ស្របច្បាប់និងស្របច្បាប់រ​បស់ខ្លួនជាដាច់ខាត។ វៀតណា​មសូមអំពាវ​នាវដល់​បណ្តាប្រទេសពាក់​ព័ន្ធនិងសហគមន៍អន្ត​រជាតិ ចូលរួមវិភាគទានជាវិជ្ជមានក្នុងការថែរក្សា​សន្តិភាព ស្ថិរភាពនិង​កិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើ​ត តំបន់និងអន្ត​រ ជា​តិ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ